ភ្នំពេញ៖ នៅថ្ងៃទី១៥ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២៧នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន១៣នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ធ្នូ ២០២២។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៣៤៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,១៥៨នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៥២៧ករណី(ជាប្រភេទអូមីក្រុង) ៕