ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត អរគុណទូតជប៉ុនដែលជិតផុតអាណត្តិក្នុងបេសកកម្មជាង ៣ឆ្នាំ ជួយស្តារប្រទេសកម្ពុជាគ្រប់វិស័យ

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួបសំណេះសំណាលជាមួយ ឯកអគ្គរាជទូតជប៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) មុនលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានអបអរសាទរចំពោះភាពជោគជ័យនៃទំនាក់ទំនងកម្ពុជា-ជប៉ុនដែលឈានទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ខាងមុខ ដែលជាខួបទី៧០នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ។

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានកោតសរសើរចំពោះលទ្ធផលដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសំខាន់ៗដែលកំពុងកើតមានឡើងនៅក្នុងតំបន់ និងសកលលោក ជាពិសេសបញ្ហាមីយ៉ាន់មា និងអ៊ុយក្រែន។ ជាមួយគ្នានេះលោកក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារជាច្រើនក្នុងអាណត្តិការទូតអស់រយៈពេលជាង ៣ឆ្នាំកន្លងមកនេះ។ លោកសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងនៅតែបន្តរីកចម្រើនឥតឈប់ឈរតទៅមុខជាបន្តទៀត។

លោក ហ៊ុន ម៉ាណែត ក៏បានរំលឹកឡើងវិញអំពីជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនកន្លងមកដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព និងការស្តារកសាងប្រទេសកម្ពុជាលើគ្រប់វិស័យ។ លោកបន្តថា ក្នុងដំណាក់កាល នៃវិបត្តិកូវីដ-១៩ ជប៉ុនក៏ធ្លាប់បានផ្តល់ជំនួយជា វ៉ាក់សាំង Astrazeneca រថយន្តសង្គ្រោះ ទូដាក់វ៉ាក់សាំង បរិក្ខារពេទ្យ និងប្រាក់កម្ចីសម្បទានដើម្បីឆ្លើយតបនឹងវិបត្តិនេះផងដែរ។

លោកនិយាយថាជំនួយទាំងនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការផ្សារភ្ជាប់ទំនាក់ទំនងបានយ៉ាងស្អិតរមួត និងស្មារតីជួយគ្នាទៅវិញទៅមកក្នុងនាមជាមិត្តល្អ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក