ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ ហ៊ុន សែន បង្ហោះសារជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសថ្ងៃខួបកំណើត

ភ្នំពេញ៖ បើទោះបីមមាញឹកបំពេញបេសកកម្មការងារនៅក្រៅប្រទេសយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានភ្លេចថ្ងៃខួបកំណើតភរិយាឡើយ ដោយនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចបានបង្ហោះសារយ៉ាងផ្អែមល្ហែម ជូនពរសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណើតនាថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាច្រើនសន្លឹកជាមួយដខ្លឹមសារថា៖ «ប្រពន្ធសំឡាញ់ថ្ងៃ១៥ធ្នូនេះ ជាថ្ងៃកំណើតអូន ក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស។ សង្ឃឹមថាកូនៗ និងចៅៗនឹងទៅបាយល្ងាចកំដរអូន ដែលក្នុងពេលម៉ោងនោះបងកំពុងស្ថិតនៅអាកាស។ សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួប លើក៤៧ នៃថ្ងៃរៀបការរបស់យើង (៥មករា១៩៧៦-៥មករា២០២៣) ដែលពេលនោះយើងនៅក្មេងៗ ដែលខុសជាមួយពេលនេះ យើងមានចៅរហូត ២២នាក់។ សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ»

បើទោះបីជាសម្ដេចនៅក្រៅប្រទេស មិនបានចូលរួមកំដរភរិយាពិសារអាហារក្នុងថ្ងៃខួបកំណើត តែសម្ដេចសង្ឃឹមថា កូនៗ និងចៅៗរបស់សម្តេចនឹងទៅកំដរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួបកំណើតនាល្ងាចនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក