ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកម្ពុជា សូមឱ្យអន្តរជាតិចូលរួមក្នុងការអំពាវនាវឲ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារប្រឆាំងជនស៉ីវិល
ប៉ារីស៖ បន្ទាប់ពីសន្និសីទ «សាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន» (ទីក្រុងប៉ារីស ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២) និងឃើញពីទុក្ខលំបាករបស់ប្រជាជនអ៊ុយក្រែន បណ្ដាលមកពីសង្គ្រាមដែលធ្វើដោយ ប្រទេសរុស្ស៊ី ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារតាមអាកាស និងការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើក (ដូន) ប្រឆាំងនឹងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៤ ខែធ្នូ ក្រសួងការបរទេសឲ្យដឹងថា ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យដៃគូអន្តរជាតិទាំងអស់ ចូលរួមក្នុងការអំពាវនាវនេះ ហើយប្រើប្រាស់ឥទ្ធិពលរបស់ពួកគេដើម្បីសម្រេចគោលដៅនេះ ៕