លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ប្រធានអាស៊ានជំរុញដល់សភាអឺរ៉ុបឲ្យចូលរួមការពារដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ

ព្រុចសែល៖ ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោហ៊ុនសែនបានជំរុញទៅដល់សហភាពអឺរ៉ុបឲ្យចូលរួមក្នុងការការពារ លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានអឺរ៉ុបលើកទី៤៥ នៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្សិក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គោលដៅនៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងប្រទាក់ឋានអន្តរជាតិផ្សេងៗគឺជាមូលដ្ឋានគ្រឹះនៃសម្រាប់កសាងសន្តិភាព ស្ថេរភាព និងលើកតម្កើនជីវភាពពលរដ្ឋ។

សម្ដេចតេជោថា៖ «ក្នុងនាមជាប្លុកតំបន់ពីរដែលផ្អែកទៅលើច្បាប់និងការទទួលខុសត្រូវអាស៊ាននិងសហភាពអឺរ៉ុបត្រូវប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីការពារលើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់បទដ្ឋាននិងគោលការណ៍ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ»។

ឆ្នាំនេះ សហភាពអឺរ៉ុប និងអាស៊ានប្រារព្ធខួប ៤៥ឆ្នាំនៃភាពជាដៃគូសន្ទនា។ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅអាស៊ាន សហការជាមួយលេខាធិការដ្ឋានអាស៊ាន និងគណៈប្រតិភូសហភាពអឺរ៉ុបទ្វេភាគីក្នុងតំបន់ កំពុងរៀបចំព្រឹត្តិការណ៍ និងសកម្មភាពមួយចំនួនដើម្បីប្រារព្ធពិធីនេះ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងមុនពេលចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនេះដែលបានលើកឡើងថា សម្ដេចនឹងលើកឡើងអំពី "សន្តិភាព" នៅក្នុងកិច្ចប្រជុំនានាដែលសម្ដេចបានចូលរួមក្នុងពេលដែលសម្ដេចធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងអាស៊ានអឺរ៉ុបនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក