សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋ | នាយករដ្ឋមន្ត្រីសម្រេចដកការយកពន្ធលើការនាំចេញលើថ្មធម្មជាតិកែច្នៃចំនួន ១២បន្ទាត់ពន្ធ | នាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានការចូលរួមជួយឧបត្ថម្ភ និងគាំទ្រដល់មនុស្សចាស់ | ស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកំពស់ទឹកកើនឡើងក្នុងកំរិតមួយដែលត្រូវប្រកាសអាសន្ន | រាធីកា ក្រុមហ៊ុនឯកទេសថតផ្សាយផ្ទាល់ ថតរូប និងក្រុមតន្ត្រីជំនាញក្នុងថ្ងៃមង្គលរបស់លោកអ្នក | សូម Call 017 838 889 សម្រាប់ព័ត៌មានលម្អិតនិងការបញ្ចុះតម្លៃពិសេស |

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ (Zoom)

ភ្នំពេញ: នៅព្រឹកថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១នេះ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញ (Zoom)។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចតទៅ៖

១, សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

២, សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧”។

៣, បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្រ្កោះបន្ទាន់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក