ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនាគតរដ្ឋមន្រ្តីយុត្តិធម៌ប្រេស៊ីល ព្រមានចាត់វិធានការលើក្រុមគាំទ្រអតីតប្រធានាធិបតី

ប្រេស៊ីល៖ អនាគតរដ្ឋមន្រ្តីយុត្តិធម៌ប្រេស៊ីល បានប្តេជ្ញាពីការចាត់វិធានការទៅលើក្រុមអ្នកគាំទ្ររបស់អតីតប្រធានាធិបតី Jair Bolsonaro ដែលពួកគេបានដុតបំផ្លាញឡានក្រុង និងវាយប្រហារមកកាន់ក្រុមប៉ូលិស ក្នុងពេលដែលអាជ្ញាធរបានប្រកាសពីការឈ្នះឆ្នោតជាផ្លូវការរបស់ប្រធានាធិបតីឆ្វេងនិយមថ្មី លោក Luiz Inacio Lula da Silva។

រដ្ឋមន្រ្តីយុត្តិធម៌៌លោក Flavio Dino ដែលនឹងចូលកាន់តំណែងឆាប់ៗនេះបានថ្លែងប្រាប់សារព័ត៌មាន GloboNews ថាអាជ្ញាធរណាមួយដែលបានរកឃើញថាមានទំនួលខុសត្រូវចំពោះការបរាជ័យក្នុងការទប់ស្កាត់កុប្បកម្មនៅ Brasilia កាលយប់ថ្ងៃច័ន្ទក៏នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសផងដែរ ដោយគ្មាន "ការលើកលែងទោសបែបវេទមន្ត" ណាមួយឡើយ។ នេះគឺជាការឆ្លើយតបជុំវិញសំណួរដែលសួរទៅកាន់លោក ចំពោះការតវ៉ាដោយហិង្សាដែលបានកើតឡើង។

សមាជិកជាន់ខ្ពស់នៃតុលាការកំពូលប្រេស៊ីល និងតុលាការបោះឆ្នោតរបស់សហព័ន្ធជឿជាក់ថា កងកម្លាំងសន្តិសុខរបស់ Brasilia មានភាពធូរស្រាលខ្លាំងពេក ហើយគួរតែធ្វើសកម្មភាពដោយបង្ខំជាងនេះទៅទៀតចំពោះអំពើហិង្សា និងការតវ៉ាដែលកើតមានឡើង។ ដោយឡែកក្នុងកិច្ចសម្ភាន៍មួយ មន្រ្តីទទួលបន្ទុកកិច្ចការសន្តិសុខនៅតំបន់ Brasilia បានច្រានចោលចំពោះការលើកឡើងថាការការពារសន្តិសុខ និងការរឹតបន្តឹងសុវត្ថិភាពគ្មានភាពល្អប្រសើរ។

គួរឱ្យដឹងថា បាតុកម្មបានផ្ទុះឡើងកាលពីថ្ងៃអង្គារ ដែលក្រុមបាតុករគាំទ្រអតីតប្រធានាធិបតី Jair Bolsonaro បានដុតរថយន្ត និងរថយន្តក្រុង និងព្យាយាមសម្រុកចូលទៅកាន់ការិយាល័យប៉ូលិសសហព័ន្ធ ក្រោយមានការចាប់ខ្លូនបុគ្គលជាមេដឹកនាំបាតុកម្ម ក្រោយមានភាពតានតឹងបន្ទាប់ពីបញ្ចប់ការបោះឆ្នោតបានមួយសប្តាហ៍។

ទោះជាអតីតប្រធានាធិបតីគ្មានការរារាំងការផ្ទេរអំណាចក៏ដោយ ប៉ុន្តែលោកបានលើកឡើងដោយមិនទទួលស្គាល់បរាជ័យនេះ ខណៈអ្នកគាំទ្រមួយចំនួនរបស់លោក Bolsonaro បានបោះជំរុំខាងក្រៅមូលដ្ឋានយោធា និងជំរុញឱ្យយោធាផ្តួលរំលំលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីខែតុលា ដោយព្យាយាមលើកឡើងថា លទ្ធផលនៃការបោះឆ្នោតនេះស្ថិតក្រោមការលួចបន្លំ។

អនាគតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មី លោក Flavio Dino បាននិយាយថាលោកសង្ឃឹមថាឥឡូវនេះក្រុមបាតុករនឹងឃើញភាពឥតប្រយោជន៍នៃសកម្មភាពរបស់ពួកគេ ហើយបានជំរុញឱ្យពួកគេត្រឡប់ទៅផ្ទះវិញរៀងខ្លួនៗ៕

អតីតប្រធានាធិបតី Jair Bolsonaro

ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក Luiz Inacio Lula da Silva

អនាគតរដ្ឋមន្រ្តីយុត្តិធម៌៌ប្រេស៊ីល លោក Flavio Dino

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក