ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គយរំលឹកឱ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់នៅកម្ពុជារួសរាន់ទៅបង់ពន្ធត្រឹមចុងឆ្នាំ២០២២

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានព្រមានចាត់វិធានផ្លូវច្បាប់លើម្ចាស់រថយន្តចង្កូតស្តាំដែលមានស្រាប់នៅកម្ពុជាដែលមិនទាន់បានទៅបង់ពន្ធឱ្យបានមុនការកំណត់នៅចុងឆ្នាំ២០២២នេះ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានក្រើនរំលឹកជាថ្មីឱ្យមា្ចស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់នៅកម្ពុជាដែលបានចុះបញ្ជីរួចនៅតាមបណ្តាអង្គភាពគយរាជធានីខេត្ត រួសរាន់ទៅបង់ពន្ធឱ្យត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ការក្រើនរំលឹកនេះធ្វើឡើងក្រោយពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សង្កេតឃើញថាម្ចាស់រថយន្តចង្កូតស្តាំដែលមានស្រាប់ជ្រកក្រោមស្លាកលេខផ្សេងៗមួយចំនួនមិនទាន់បានចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនៅឡើយទេ។

អគ្គនាយកដ្ឋានគយ បានសង្កត់ធ្ងន់ថា បើម្ចាស់រថយន្តគ្រប់ប្រភេទនៅតែមិនទាន់ចូលខ្លួនមកបង់ពន្ធតាមការកំណត់របស់អគ្គនាយកដ្ឋានគយទៀត នោះអាជ្ញាធរនឹងបង្រ្កាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកម្ទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានដោយពុំមានការអនុគ្រោះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក