ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំថាមិនទាន់ទទួលបានការសុំអន្តរគមន៍នៅឡើយទាក់ទងនឹងបញ្ហាចម្រូងចម្រាស់ក្នុងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគីរី

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា ថាក្រសួងនៅមិនទាន់ទទួលបានលិខិតសុំការអន្តរាគមន៍ចំពោះការមិនពេញចិត្តនិងស្នើសុំប្តូរបេក្ខភាពរដ្ឋបាលថ្មីពីក្រុមគ្រូបង្រៀននៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគីរី នៅឡើយទេ។

អ្នកនាំពាក្យក្រសួងអប់រំយុវជន និង កីឡា លោក រស់ សុវាចា បានប្រាប់ EAC News ឱ្យដឹងថា បាតុភាពក្នុងគ្រឹះស្ថានសិក្សាគួរត្រូវបានដោះស្រាយនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ខ្លួន ក្នុងករណីចាំបាច់អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាតាំង២៥ ខេត្ត រាជធានី។

លោកថា៖ «ក្រសួងមិនទាន់បានទទួលទេ [….] ជាទូទៅគណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង បើចាំបាច់គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា»

ក្នុងលិខិតក្រុមគ្រូបង្រៀននៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគីរី ចុះថ្ងៃទី៩ ខែធ្នូ បានដាក់លិខិតស្នើសុំកិច្ចអន្ដរាគមន៍ពី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បង្ហាញការមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ឃុត តូ ជានាយកវិទ្យាល័យហ៊ុន សែន មណ្ឌលគីរី និងស្នើសុំដើម្បីធ្វើការរៀបចំបោះឆ្នោតជ្រើសរើសនាយករងរដ្ឋបាលថ្មី ក្រៅពីឈ្មោះ ប៊ុន បញ្ញា ដោយថាបុគ្គលនេះធ្វើបាបគំរាមគំហែងសិស្ស មានការទារប្រាក់ពីសិស្សផ្សេងៗ ហើយការតែងតាំងរបស់នាយកសាលានេះគឺអត្តនោម័តម្នាក់ឯង មិនមានការបោះឆ្នោតពីបុគ្គលិកសាលា។

នាយកវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរីលោក ឃុត តូ បានឱ្យ EAC New ដោយបានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ និងថាការចាត់តាំងនាយករងគឺទទួលបានការដឹកឮពីមន្ទីរអប់រំខេត្ត ហើយការជ្រើសតាំងនេះទៀតសោតគឺនាយករងថ្មីនេះធ្វើការឋិតក្រោមការសាកល្បង។

លោកនាយកសាលារូបនេះ អះអាងថាលោក ប៊ុន បញ្ញា មានសមត្ថភាព លទ្ធភាព និង បុគ្គលិកលក្ខណៈគ្រប់គ្រាន់ក្នុងការធ្វើការ និងអាចជួយដល់ការអភិវឌ្ឍន៍ដំណើរការសាលា។

លោកថា៖ «ព្រឹត្តិការណ៍នឹងខ្ញុំដូចគ្មានអីត្រូវខ្វល់ខ្វាយប៉ុន្មានទេ ព្រោះគ្រូៗទាំងអស់ខ្ញុំបានជំរាបគាត់ហើយថា ខ្ញុំធ្វើដើម្បីសាលាមិនមែនធ្វើដើម្បីខ្លួនខ្ញុំ ធ្វើដើម្បីផ្ទះខ្ញុំទេ យើងដាក់មកនេះ ដើម្បីដំណើរការសាលារៀន ដាក់មនុស្សដើម្បីមានសមត្ថភាពធ្វើការ មិនមែនដាក់មកដើម្បីបុគ្គលណាមួយនោះទេ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក