ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងជួសជុលសិលាចារឹករូបចម្លាក់ដែលមានអាយុកាលជិត១០០ឆ្នាំមួយដាក់តាំងពីមុខស្ថានទូតបារាំង

ប៉ារីស៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជារដ្ឋមន្ត្រីក្រសួងដែនដីឱ្យធ្វើការជួសជុលឡើងវិញនូវសិលាចារឹករូបសំណាក់មួយដែលមានអាយុកាលជិត១០០ឆ្នាំ ស្ដីពីទំនាក់ទំនងកម្ពុជា-បារាំង ដើម្បីដាក់តាំងបង្ហាញនៅមុខស្ថានទូតបារាំងប្រចាំកម្ពុជាតែម្ដង។

ការបង្ហើបនេះគឺក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីបារាំងលោក អេម៉ាញ៉ូអ៊ែល ម៉ាក្រុង ធ្វើសន្នីសិទកាសែតរួមគ្នាមួយនៅទីក្រុងប៉ារីស កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «សិលាចរឹកនោះគិតមកដល់ពេលនេះគឺមានអាយុ ៩៧ឆ្នាំ តែត្រូវបានខ្មែរក្រហមវាយបំបាក់ចោលនៅឆ្នាំ១៩៧៧។ ឧបនាយករដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម របស់យើងខ្ញុំបានសុំការអនុញ្ញាត ហើយខ្ញុំបានអនុញ្ញាតរួចស្រេចទៅហើយថាយើងនឹងកសាងនូវរូបសំណាកនេះឡើងវិញដែលជានិមិត្តរូបនៃការសាមគ្គីរវាងបារាំងនិងកម្ពុជាហើយដាក់នៅមុខស្ថានទូតបារាំងផ្ទាល់»

សម្ដេចតេជោសង្ឃឹមថាប្រធានាធិបតីបារាំងនឹងអនុញ្ញាតឱ្យមានការដាក់តាំងរូបសំណាកនេះនៅមុខទូតរបស់ប្រទេសខ្លួននៅកម្ពុជា។

ទំនាក់ទំនងកម្ពុជា-បារាំងបានចាប់ផ្ដើមពីការដាក់អាណានិគមបារាំងលើកម្ពុជានៅឆ្នាំ១៨៦៣ ដើម្បីការពារកម្ពុជាពីការប៉ុនប៉ងវាតទីពីប្រទេសវៀតណាម និងថៃ ហើយបារាំងបានបន្តគ្រប់គ្រងកម្ពុជាដល់ពេលកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។ ទោះបីជាបានឯករាជ្យពីបារាំងក្ដីតែទំនាក់ទំនងរវាងបារាំងនិងកម្ពុជានៅតែបន្តជានិច្ច ហើយបារាំងក៏ជាប្រទេសដែលរួមចំណែកដល់សន្ដិភាពកម្ពុជាដែលយើងបានឃើញលើសន្និសញ្ញាសន្ដិភាពកម្ពុជាឆ្នាំ១៩៩១ ដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីសប្រទេសបារាំងផងដែរ៕

PHOTO: Ngin Sophea

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក