ព្រុចសែល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិសារអាហារពេលព្រឹកជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម ម៉ិញជិញ និងនាយករដ្ឋមន្ត្រីឡាវលោក ផនខាំ វីផាវ៉ាន់ នៅសណ្ឋាគារ The Hotel ក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិក។
សម្ដេចតេជោបានបង្ហោះនៅលើបណ្ដាញសង្គមរបស់សម្ដេចនារសៀលថ្ងែទី១៤ ខែធ្នូ នេះដោយអមជាមួយរូបថត របស់សម្ដេច ពិសារអាហារជាមួយនាយករដ្ឋមន្ត្រីប្រទេសជិតខាងទាំងពីរចំនួន ៥សន្លឹកដោយបានបង្ហាញពីភាពរីករាយ និងជិតស្និតតាមរយៈស្នាមញញឹមដែលរូបបានថតជាប់ក្នុងរូបទាំងនោះ។
អាហារពេលព្រឹករបស់សម្ដេចនៅព្រុចសែល នៅម៉ោង ៨ព្រឹក ត្រូវនឹងម៉ោង ១៤:០០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ៕