ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន៖ ការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់កូនខ្មែរ

សៀមរាប៖ ឧបនាយករដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា លោកស្រី ម៉ែន សំអន បានលើកឡើងថា ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេរឡើង ដើម្បីអភិវឌ្ឍប្រទេស ការពារសន្តិភាព ស្ថិរភាពសង្គម និងផ្តល់ឱ្យជាតិនូវកិត្តិនាមរបស់ខ្លួនឡើងវិញ។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យរម្លឹកគុណអង្គរនៅមុខអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ លោកស្រី ម៉ែន សំអន បានថ្លែងអបអរសាទរខួបគម្រប់៣០ឆ្នាំ នៃការដាក់រមណីដ្ឋានអង្គរ នៅក្នុងបេតិកភ័ណ្ឌពិភពលោក ខណៈរាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីរំលឹកគុណអង្គរឡើងដើម្បីជាការអបអរសាទរ ក៏ដូចជាបង្ហាញនូវការដឹងគុណចំពោះបុព្វបុរសខ្មែរ។

លោកស្រីបានលើកឡើងថា៖ «ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលបានកសាង ថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ ។ ជាពិសេស បានបង្ហាញអំពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក អរគុណសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»

ជាមួយគ្នានេះលោកស្រីក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៤០លានរៀល ដើម្បីឧបត្ថម្ភដល់កម្មវិធីផងដែរ។

ពិធីរំលឹកគុណអង្គរ ប្រារព្ធឡើងមានរយៈពេលចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ ព្រមទាំងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី និងកម្មវធីកម្សាន្តជាច្រើនទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក