ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព្រះសង្ឃជាង ១០០អង្គនិមន្តរាប់បាត្រក្នុងកម្មវិធីរម្លឹកគុណអង្គរ

សៀមរាប៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ព្រះសង្ឃចំនួន ១៣០អង្គនិមន្តរាប់បាតក្នុងកម្មវិធីព្រឹត្តិការរំលឹកគុណអង្គរ ។

ព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត ដែលប្រព្រឹត្តទៅដោយមានការចូលរួមពី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចលោកស្រី ម៉ែន សំអន និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា ព្រមទាំងថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។

នាពេលព្រឹកថ្ងៃទី១នៃព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ បន្ទាប់ពីកម្មវិធីបួងសួង ក៏មានពិធីរាប់បាតព្រះសង្ឃចំនួន ១៣០អង្គផងដែរ។

គួរឱ្យដឹងដែលថា ពិធីរំលឹកគុណអង្គរ មានចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ដែលក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា តាំងពិព័ណ៌បង្ហាញសមិទ្ធផលការងាររយ:ពេល ៣០ឆ្នាំកន្លងមក និងស្នាដៃសិល្បៈជាច្រើនដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក