ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ Javi Martinez ផ្ទេរមកក្លិប Qatar SC

កាតា៖ អតីតកីឡាករជម្រើសជាតិអេស្ប៉ាញ និងក្លិបបាល់ទាត់ Bayern Munich, Javi Martinez បានយល់ព្រមចុះកិច្ចសន្យាព្រមព្រៀងផ្ទេរមកកាន់លីគកំពូលកាតារយៈពេលមួយរដូវកាលជាមួយក្លិបបាល់ទាត់ Qatar SC យោងតាមការប្រកាសរបស់ជាផ្លូវការរបស់ក្លិបនៅលើបណ្តាញសង្គម Twitter។ 

នេះគឺជាដំណើរថ្មីមួយទៀតសម្រាប់កីឡាករវ័យ ៣២ឆ្នាំរូបនេះ ដែលកន្លងមកគេក៏ធ្លាប់មានសេចក្តីរាយការណ៍ថាកីឡាកររូបនេះ ធ្លាប់មានទំនាក់ទំនងជាមួយក្លិបចាស់របស់គេគឺ Athletic Bilbao ផងដែរ ប៉ុន្តែការចរចាមិនបានសម្រេច។ 

កីឡាករ Javi Martínez ធ្លាប់ប្រកបអាជីពជាមួយក្លិបមួយចំនួននៅអឺរ៉ុបដូចជា Athletic Bilbao (ឆ្នាំ២០០៦-២០១២) ធ្លាប់បានជើងឯករងពាន UEFA Europa League ម្តងនៅឆ្នាំ២០១២ ប្រកបអាជីពជាមួយ Bayern Munich (ឆ្នាំ២០១២-២០២១) ឈ្នះពាន Bundesliga ចំនួន៩រដូវកាលជាប់គ្នា ឈ្នះពាន UEFA Champions League ២លើកផងដែរ។ ដោយឡែកជាមួយក្រុមជម្រើសជាតិអេស្ប៉ាញវិញ Javi Martínez ឈ្នះពាន FIFA World Cup ២០១០ និងឈ្នះពាន UEFA European Champioship ២០១២ផងដែរ។ ដោយឡែក ការមកដល់ Qatar SC នេះ Javi Martinez​ នឹងស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកប្រេស៊ីល Ze Ricardo​ ដែលធ្លាប់ដឹកនាំនៅក្លិបជាច្រើននៅប្រេស៊ីលដូចជា Botafogo និង Internacional៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក