ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បារាំងចូលរួមជាមួយកម្ពុជាក្នុងការអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារលើអ៊ុយក្រែន

បារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ាញ៉ូអែល ម៉ាក្រុង បានលើកឡើងថា បារាំងចូលរួមជាមួយកម្ពុជាក្នុងការអំពាវនាវដល់ប្រទេសរុស្ស៊ីក្នុងការបញ្ឈប់ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសអ៊ុយក្រែនបន្តទៀត។

លោកប្រធានាធិបតីបានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter របស់លោកបន្ទាប់ពីមានជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ។

លោក ម៉ាក្រុង បានសរសេរថា៖ «សង្គ្រាមរុស្ស៊ីអ៊ុយក្រែនបានបង្កឱ្យមានទុកវេទនាខ្លាំងជាខ្លាំង។ ចូលរួមជាមួយកម្ពុជា ពួកយើងអំពាវនាវដល់រុស្ស៊ីឱ្យឈប់ការវាយប្រហារលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសនេះភ្លាម។ សូមដៃគូរអន្តរជាតិចូលរួមជាមួយយើងក្នុងការអំពាវនាវនេះ»

រុស្ស៊ីបានបើកការវាយប្រហារលើប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈ បន្ទាប់ពីប្រទេសអ៊ុយក្រែនចង់ចូលជាសមាជិកនៃអង្គការណាតូ ដែលរុស្ស៊ីចាត់ទុកថាជាការគំរាមកំហែងដល់សន្ដិសុខរបស់ខ្លួន។ ទោះជាយ៉ាងណាសម្រាប់កម្ពុជាបានប្រឆាំងនឹងការឈ្លានពាននេះនិងបានបោះឆ្នោតនៅអង្គការសហប្រជាជាតិឱ្យរុស្ស៊ីដកទ័ពចេញទៅវិញផងដែរ៕ 

PHOTO: Ngin Sophea

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក