ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

World Cup ២០២២ ជា World Cup ចុងក្រោយបង្អស់របស់ Messi

អាហ្សងទីន៖ កំពូលកីឡាករបាល់ទាត់ Lionel Messi បញ្ជាក់ថា លោកនឹងចូលលេងការប្រកួត World Cup ចុងក្រោយបង្អស់ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ នេះ ដែលអាហ្សង់ទីន នឹងត្រូវជួបជាមួយក្រុមមួយក្នុងចំណោមបារាំង ឬម៉ារ៉ុក ដែលនឹងជួបគ្នាដើម្បីកៅអីវគ្គផ្តាច់ព្រ័ត្រយប់នេះ។ 

Messi បានរួមចំណែកជួយអាហ្សង់ទីនទម្លាក់ក្រូអាតក្នុងលទ្ធផល ៣-០ កាលពីយប់មិញនេះ នឹងបាននាំឱ្យអាហ្សង់ទីនឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រសាជាថ្មី។ 

ថ្លែងប្រាប់សារព័ត៌៌មានកីឡាអាហ្សង់ទីន Diario Deportivo Ole Messi ប្រធានក្រុមអាហ្សង់ទីនរូបនេរៀបរាប់ថា៖ "ខ្ញុំពិតជារីករាយខ្លាំងដែលអាចសម្រេចបានលទ្ធផលនេះ ដោយបញ្ចប់អាជីពនៅ World Cup របស់ខ្ញុំក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ"។ Messi បន្តថា៖ "នៅសល់ពេលវេលាយូរទៀតទើបដល់ការប្រកួត World Cup បន្ទាប់ ដែលខ្ញុំគិតថាប្រហែលមិនអាចចូលរួមបានទេ។ យ៉ាងណាមិញ ការ​ប្រកួត World Cup ចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្របែបនេះ គឺជារឿងល្អបំផុត"

កីឡាករ Lionel Messi ក្នុងការប្រកួតទល់នឹងក្រូអាតយប់មិញនេះ គឺជាការលេងឱ្យក្រុមជម្រើសជាតិបាន ១៧២ប្រកួត និងជាការបង្ហាញខ្លួននៅ World Cup ៥លើក ពីលើកំពូលកីឡាករ Diego Maradona និង Javier Mascherano ដែលបង្ហាញខ្លួនបាន ៤ព្រឹត្តិការណ៍ World Cup។

ជ័យជម្នះយប់មិញនេះ បណ្តាលឱ្យអ្នកគាំទ្រអាហ្សង់ទីនរាប់ពាន់នាក់ចេញមកអបអរសាទរពាសពេញដងផ្លូវក្នុងប្រទេស ខណៈការឈ្នះពាន World Cup ចុងក្រោយបង្អស់របស់អាហ្សង់ទីន ធ្វើបានតាំងពីឆ្នាំ១៩៨៦ ស្របពេលការឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រចុងក្រោយបង្អស់កើតឡើងកាលពីឆ្នាំ២០១៤ ដែលកាលណោះ អាហ្សង់ទីន ចាញ់អាល្លឺម៉ង់ ១-០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក