ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Ilhan Fandi ជម្រើសជាតិសិង្ហបុរី ផ្ទេរទៅលីគទី២ប៊ែលហ្សិក

សិង្ហបុរី៖ កីឡាករជម្រើសជាតិសិង្ហបុរី Ilhan Fandi បានសម្រេចកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លិប KMSK Deinze​ នៅក្នុងក្របខណ្ឌលីគទីពីរប៊ែលហ្សិក ក្រោយពីជួយក្រុម Albirex Niigata Singapore គ្រងជើងឯកលីគកំពូលសិង្ហបុរីរដូវកាល ២០២២នេះ។ នេះបើតាមការប្រកាសជាផ្លូវការរវាងភាគីក្លិបទាំងពីរ។

ក្លិប KMSK Deinze បញ្ជាក់ថា កីឡាករវ័យ២០ឆ្នាំខាងលើ នឹងបង្ហាញខ្លួនជាមួយក្លិននៅក្នុងការប្រកួតក្របខណ្ឌលីគទី២ ដែលនឹងចាប់ផ្តើមពីខែមករានេះតទៅ។ 

គួរបញ្ជាក់ថា Ilhan Fandi គឺជាកូនទី៣ របស់វីរបុរសបាល់ទាត់សិង្ហបុរី លោក Fandi Ahmad។ ថ្មីៗនេះ Ilhan ទើបតែបានទទួលពានរង្វាន់ជាកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំឆ្នាំរបស់សិង្ហបុរី (AIA Young Player of the Year) ពីសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី។ ក្រៅពីពានរង្វាន់កីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំឆ្នាំ Ilhan ក៏ឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាលផងដែរ។ 

Ilhan Fandi បច្ចុប្បន្នមានវ័យ ២០ឆ្នាំ ផ្ទេរមកកាន់ក្លិប Albirex Niigata ពីក្លិប Young Lions ដែលជាក្លិបថ្នាលយុវជនរបស់សិង្ហបុរី កាលពីខែមេសាកន្លងទៅ និងបានបង្ហាញខ្លួនស្ទើរគ្រប់ការប្រកួតជាមួយក្លិប។ គេរកបាន ១៧គ្រាប់ជួយឱ្យក្លិបគ្រងជើងឯកលីគ និងបង្ហាញខ្លួនបាន ៤ប្រកួតជាមួយក្រុមជម្រើសជាតិសិង្ហបុរី។

គួរបញ្ជាក់ថា ក្លិបបាល់ទាត់ KMSK Deinze​ ជាក្លិបស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនមានមូលដ្ឋាននៅសិង្ហបុរី ACA Football Partners។ បច្ចុប្បន្នក្លិបកំពុងឈរនៅចំំណាត់ថ្នាក់លេខ ៨ ក្នុងចំណោម ១២ក្លិប ខណៈរដូវកាលមុនបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក