ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ហ៊ុន ម៉ាណែត៖ បុគ្គលចង់បានភាពជោគជ័យគ្រប់ភារកិច្ច ត្រូវបន្ទាបខ្លួន និងបើកចំហចិត្តក្នុងការរៀនសូត្រ

បាត់ដំបង៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ថា បុគ្គលគ្រប់រូបដែលចង់ទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច គួរគប្បីប្រកាន់នូវខ្ជាប់នូវអត្តចរិតបន្ទាបខ្លួន និងបើកចំហរចិត្តក្នុងការរៀនសូត្រគ្រប់ពេលវេលា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពជោគជ័យនៅក្នុងការសិក្សា និងនៅក្នុងជីវិតការងារ និងជីវភាពប្រចាំថ្ងៃគឺមានភាពស្រដៀងគ្នាដោយទាមទារឱ្យមនុស្សគ្រប់រូបត្រូវមានភាពអំណត់តស៊ូព្យាយាម ការហាត់ពត់លត់ដំ ចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ ព្រមជាមួយការបោះជំហានដោយនិរន្តរភាព។

ក្នុងន័យនេះលោកបានជំរុញឱ្យបុគ្គលគ្រប់រូបទាំងអស់ គួរគប្បីប្រកាន់នូវខ្ជាប់នូវអត្តចរិតបន្ទាបខ្លួន និងបើកចំហចិត្តក្នុងការរៀនសូត្រគ្រប់ពេលវេលា និងពីគ្រប់មជ្ឈដ្ឋាន ជាពិសេសត្រូវមានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការសម្លឹង និងព្យាយាមចាប់យកឱ្យបាននូវលទ្ធផលវិជ្ជមានជាប់ជានិច្ច។

លោកបានគូសបញ្ជាកថា៖ «ជាមួយនឹងធនធានមនុស្សដ៏សម្បូរបែប និងប្រកបដោយសមត្ថភាព ដែលផលផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលចាប់តាំងពីក្រោយរបប ប៉ុល ពត។ សព្វថ្ងៃ កម្ពុជាមានភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ និងមានកិត្យានុភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ហើយក៏អាចចូលរួមប្រកួតប្រជែងប្រកបដោយថាមភាពក្នុងចរន្តសាកលភាវូបនីយកម្ម»

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍ «មនុស្ស» ជាកត្តាអាទិភាពចម្បង ដោយផ្តល់ទាំងការអប់រំ និងសុខភាព។ លោកបន្តថា ចំណេះដឹង និងសុខភាពរបស់មនុស្ស គឺជាទ្រព្យធនដ៏មានតម្លៃមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ ការកាត់បន្ថយភាពក្រីក្រ និងភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកនិយាយថា៖ «ការគិតគូរយកចិត្តទុកដាក់ខ្ពស់លើកិច្ចការទាំងនេះ គឺជាកិច្ចការដ៏ចាំបាច់បំផុតដែលត្រូវបន្តលើកកម្ពស់ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតរយៈពេលវែងទៅខាងមុខ។ កាលណាប្រទេសជាតិសម្បូរទៅដោយប្រជាជនដែលមានទាំងធនធានចំណេះដឹង និងសុខភាពល្អមាំមួន នោះប្រជាជននឹងមានលទ្ធភាពចូលរួមពេញលេញក្នុងដំណើរការកសាងជាតិ ជាពិសេសសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ក្រុមគ្រួសារ និងជាកម្លាំងដ៏សកម្មក្នុងការអភិវឌ្ឍជាតិ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក