ព្រុចសែល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនៅម៉ោង ១:០០នាទីរំលងអាធ្រាត ថ្ងៃទី១៤ ខែធ្នូ ២០២២ ម៉ោងនៅព្រុចសែល ប្រទេសប៊ែលហ្ស៉ិក ត្រូវនឹងម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ម៉ោងនៅទីក្រុងភ្នំពេញ។
ការអញ្ជើញទៅដល់នេះគឺបន្ទាប់ពីសម្ដេខតេជោ បានបំពេញបេសកកម្ម នៅទីក្រុងប៉ារីស ប្រទេសបារាំង រយៈពេលមួយថ្ងៃរួចមក។
សូមជម្រាបថា ដំណើរអញ្ជើញរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងព្រុចស៊ែលនាពេលនេះ គឺដើម្បីចូលរួម និង ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។ ក្រៅពីកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអ៉ឺរ៉ុប សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបជាមួយបណ្ដាមេដឹកនាំមួយចំនួនទៀតផងដែរ នៅក្នុងពេលនៃការស្នាក់នៅក្នុងទីក្រុងព្រុចស៊ែល៕