ប៉ារីស៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលសន្និសីទរបស់ក្រសួងការបរទេសបារាំង នៅទីក្រុងប៉ារីស។
សន្និសីទនេះ មានការអញ្ជើញចូលរួមរបស់ លោក Emmanuel Macron ប្រធានាធិបតីបារាំង លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនទៀត។ ដែលក្នុងសន្និសីទនេះ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចូលរួមតាមប្រព័ន្ធវីដេអូ។
នៅមិនទាន់ដឹងថាសម្ដេចតេជោ មានប្រសាសន៍យ៉ាងណានៅឡើយទេទាក់ទងនឹងសន្និសីទនេះ តែបើតាមការលើកឡើងរបស់សម្ដេចកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនថា សម្ដេចនឹងលើកឡើងច្រើនពីបញ្ហាសន្តិភាពនៅតំបន់អឺរ៉ុបក្នុងពេលដែលរុស្ស៉ីបើកការវាយប្រហារលើអ៉ុយក្រែន៕