ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីបារាំង ធ្វើដំណើរទៅកាន់កាតាដើម្បីទស្សនា World Cup ដោយផ្ទាល់

បារាំង៖ លោកប្រធានាធិបតីបារាំង Emmanuel Macron នឹងធ្វើដំណើរទៅកាន់ប្រទេសកាតា ដើម្បីចូលរួមទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup រវាងក្រុមជម្រើសជាតិបារាំងរបស់លោក ដែលនឹងប៉ះក្រុមជម្រើសជាតិម៉ារ៉ុក។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្រ្តីកីឡាបារាំង លោកស្រី Amelie Oudea-Castera។

បារាំង ជាក្រុមគ្រងជើងឯកកាលពីឆ្នាំ២០១៨ ក្រោយយកឈ្នះក្រុមជម្រើសជាតិក្រូអាត ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិម៉ារ៉ុក ដើម្បីប្រជែងកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រម្តងទៀត ក្រោយពីទម្លាក់ក្រុមអង់គ្លេសនៅវគ្គ ៨ក្រុមចុងក្រោយ ខណៈម៉ារ៉ុកទម្លាក់ព័រទុយហ្គាល់នៅវគ្គ ៨ក្រុមចុងក្រោយ មុនឡើងមកជួបបារាំងនេះ។ 

ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងមួយ លោកស្រី Amelie Oudea-Castera ប្រាប់ថា៖ "ជាការពិតណាស់ ព័ត៌មានលម្អិតនៃការធ្វើដំណើរទៅកាន់នេះ នៅតែត្រូវរៀបចំសម្រួលបន្ថែមទៀត ប៉ុន្តែគាត់ (លោក Macron) បានធ្វើការប្តេជ្ញាចិត្តចូលរួមទស្សនាការប្រកួតនេះ"

កន្លងមក ខុទ្ទកាល័យរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ធ្លាប់បានបញ្ជាក់កាលពីខែមុនថា លោកនឹងរង់ចាំទៅទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់បារាំងដោយផ្ទាល់ ប្រសិនបើក្រុមទាំងមូលអាចឈានឡើងបានដល់វគ្គនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក