ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះមហាក្សត្រតែងតាំងលោក ប្រាក់ ដាវីដ ពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានតែងតាំង លោក ប្រាក់ ដាវីដ ពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ ជាមួយគ្នានេះព្រះមហាក្សត្រទ្រង់ក៏បានតែងតាំងមុខតំណែងមន្ត្រីការទូតជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជាចំនួន១១រូបផងដែរ។ 

យោងតាមព្រះរាជក្រឹត្យដែលចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងចំណោមមន្ត្រីការទូតជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជាចំនួន ១១រូបដែលព្រះមហាក្សត្រតែងតាំងនោះ មានចំនួន ៧រូបត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ក្នុងនោះមាន លោក អាន សុខខឿន លោក ចាយ ណាវុធ លោក អ៊ូក សោភ័ណ លោក ស៊ឹម វីរៈ លោក កែ សុវណ្ណ លោក ចាន់ រតនា និងលោក អ៊ាត សីលា។ 

លោក ឈូក ប៊ុណ្ណា ត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុបអាមេរិក និងអាហ្រិ្វក-មជ្ឈិមបូព៌ា។ លោក ចឺយ វិចិត្ត តែងតាំងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។ តែងតាំងលោក យៀប សំណាង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ាន និងតែងតាំងលោក ទាន សំណាង ជាអគ្គនាយកនៃក្រុមស្រាវជ្រាវ និងព្យាករណ៍៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក