ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនអាកាសចរណ៍ម៉ារ៉ុក បន្ថែមជើងហោះហើរពិសេសចំនួន ៣០ ដឹកអ្នកគាំទ្រទៅកាតា

ម៉ារ៉ុក៖ ក្រុមហ៊ុនអាកាសចរណ៍ Royal Air Maroc នឹងដាក់ដំណើរការជើងហោះហើរពិសេសចំនួន ៣០ ក្នុងគោលបំណងដឹកអ្នកដំណើរជាអ្នកគាំទ្រក្រុមជម្រើសជាតិម៉ារ៉ុក ពីទីក្រុងធំបំផុតរបស់ខ្លួនគឺ Casablanca ទៅកាន់ទីក្រុងដូហាប្រទេសកាតានាថ្ងៃពុធនេះ ក្នុងគោលបំណងចូលរួមទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិម៉ារ៉ុករបស់ខ្លួន ជួបជាមួយក្រុមជើងឯកឆ្នាំ២០១៨ បារាំង។ នេះបើតាមការឱ្យដឹងពីក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់។

តាមសេចក្តីជូនដំណឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ Royal Air Maroc នឹងដំណើរការជើងហោះហើរពិសេសនេះចំនួន ២ថ្ងៃ គឺនៅថ្ងៃអង្គារនេះ នឹងនៅថ្ងៃពុធស្អែក។

ជើងហោះហើរពិសេសនេះគឺជាការអបអរសាទរជាមួយប្រជាជនម៉ារ៉ុកផ្ទាល់ ក៏៏ដូចជាមោទនភាពសម្រាប់ប្រទេសទាំងមូលតែម្តង ក្នុងនាមជាប្រទេសអាហ្វ្រិកដំបូងគេដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ពិភពលោក FIFA World Cup។ 

គួរបញ្ជាក់ថា អ្នកដំណើរតាមរយៈជើងហោះហើរពិសេសនេះ នឹងទទូលបានការបញ្ចុះតម្លៃជាពិសេស ហើយនឹងចូលរួមជាមួយអ្នកគាំទ្ររាប់ពាន់នាក់ផ្សេងទៀតរបស់ម៉ារ៉ុក ដែលកំពុងមានវត្តមាននៅទឹកដីកាតាស្រាប់។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិម៉ារ៉ុក ជាមួយក្រុមជម្រើសជាតិបារាំង នឹងធ្វើឡើងនៅវេលាម៉ោង ០២៖០០នាទីទាបភ្លឺយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍ស្អែកនេះ នៅកីឡដ្ឋាន Al Bayt៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក