ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣

សៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលរួមប្រជុំពិភាក្សា ជាមួយរដ្ឋបាលខេត្តសៀមរាប លើការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ខាងមុខនេះ។

ស.ស.យ.ក. គ្រោងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាប្រាព្ធខួបទី១០ របស់អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម‌» ដែលនាំយកសម្បត្តិវប្បធម៌ ទំនៀមទំលាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមកសម្តែងនៅតំបន់ឧទ្យានអង្គរ ហើយអង្គរសង្រ្កាន្ត ២០២៣ ក៏គ្រោងនឹងនាំយកកម្មវិធីរំលឹកអនុស្សាវរីយ៍សំខាន់ៗជាច្រើន រំលេចឡើងក្នុងខួប ១០ ឆ្នាំនេះផងដែរ។

ប្រធាន ស.ស.យ.ក រូបនេះបានគូសបញ្ជាក់ថា នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ឲ្យក្លាយជាព្រឹត្តិការណ៍អន្តរជាតិ ដើមី្បរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក ដែលជាការផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់អំពីភាពរុងរឿង លី្បល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និង បន្តថែរក្សាកេរ្តិ៍មរតឲ្យបានគង់វង្ស និងបន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ។

អភិបាលខេត្តសៀមរាបបានបញ្ជាក់ថា កិច្ចប្រជុំរបស់គណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្ត នៃស.ស.យ.ក ក្នុងការរៀបចំខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានពិនិត្យទៅលើរាល់ គម្រោងផែនការនៃផែននីមួយៗ ក្នុងការរៀបចំពិធីបុណ្យអង្គរសង្រ្កាន្តឆ្នាំ២០២៣ ឲ្យដំណើរការទៅទទួលដោយជោគជ័យ ហើយក៏បានឱ្យដឹងទៀតថា កិច្ចការទាំងនេះលោកបានទទួលបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ដោយបានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យទៀតផង។

អភិបាលខេត្តរូបនេះក៏បានសង្កត់ធ្ងន់ថា មន្ទីរ ស្ថាប័ន អង្គភាព និងវិស័យឯកជនត្រូវពង្រឹងលើបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ បញ្ហាអនាម័យ បរិស្ថាន សំខាន់គឺបង្គន់អនាម័យ និងទីចំណតរថយន្តគ្រប់ប្រភេទនៅតំបន់ប្រារព្ធពិធី។

គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ខាងមុខនេះ មាន៦ទីតាំងកម្សាន្ត មាន៤៤កម្មវិធី ដោយមានការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។

កាលពីពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងជនពិការលើកទី១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថានឹងមានព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ឡើងវិញក្រោយពីអាក់ខានប្រារព្ធអស់រយៈពេលជាច្រើនឆាំ្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក