ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណបក្សខ្មែររួបរួមជាតិលើកសំណូមពរ ៣ចំនុចដល់គ.ជ.ប. ក្នុងជំនួបទ្វេភាគីពិភាក្សាលើសេចក្តីព្រៀងច្បាប់សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបទ្វេរភាគីរវាង គ.ជ.ប និងប្រតិភូគណបក្សខ្មែររួបរួមជាតិ ដោយគណបក្សនេះបានលើកសំណូមពរ៣ចំនុចទៅដល់ គ.ជ.ប។

ក្នុងជំនួបពិភាក្សានេះ គ.ជ.ប ដែលដឹកនាំដោយប្រធានក្រុមអ្នកនាំពាក្យលោក ហង្ស ពុទ្ធា និងលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប រួមជាមួយថ្នាក់ដឹកនាំក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន ៦រូបទៀត។ ចំណែកភាគីខាងគណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយ ប្រធានគណបក្ស ដើម្បីពិភាក្សា លោក ញឹក ប៊ុនឆៃ ពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ភាគីគណបក្សខ្មែររួបរួមជាតិ បានលើកសំណូមពរចំនួន ៣ចំណុច នោះគឺសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មិនត្រូវអនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋាន ឬសញ្ញាសម្គាល់របស់ស្ថាប័នឡើយ គឺត្រូវពាក់តែប័ណ្ណដែលចេញដោយ គ.ជ.ប ហើយចំណុចទី២ គឺសូមឱ្យបិទផ្សាយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ជាសាធារណៈនៅត្រង់ច្រកចូលទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ និងចែកជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន នៅក្នុងការិយាល័យរាប់សន្លឹកឆ្នោត។ គណបក្សទាមទារយ៉ាងទទូច សូមឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការកែសម្រួលរាល់ប្រការពាក់ព័ន្ធនឹងទម្រង់បែបបទ ១១០២ និង ចំនុចទី៣គឺ លិខិតបញ្ជាក់បេក្ខជនពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់៖ សូមលុបប្រការ ៤.៥ ចំណុច ៤.៥.២.២ ពីព្រោះបញ្ជីឈ្មោះបោះឆ្នោត គឺផ្ដល់សុពលភាពដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួចស្រេចទៅ។

គណបក្សខ្មែររួបរួមជាតិ បានធ្វើការពន្យល់ហេតុផលម្ដងមួយចំណុចៗ ខណៈដែលលោក ហង្ស ពុទ្ធា រីករាយទទួលយកអនុសាសន៍ដែលគណបក្សនឹងលើកឡើងត្រង់ទៅត្រង់មកក្នុងជំនួបនោះ។

ក្នុងសេចក្តីប្រាកាសព័ត៌មានដដែលនោះបានឱ្យដឹងថា ក្រុមការងារ គ.ជ.ប បានពន្យល់ហេតុផលតាមផ្លូវច្បាប់នូវចំណុចនីមួយៗដែលភាគីគណបក្សបានលើកឡើង និង បានកត់ត្រារាល់ចំណុចដែលគណបក្សបានលើកឡើង ដើម្បីទុកជូនសមាជិក គ.ជ.ប ទាំង៩រូប ពិនិត្យ និងសម្រេច។

គួរបញ្ជាក់ដែលថា ភាគីគណបក្សបានឱ្យបន្តថា អ្វីដែលគណបក្សលើកឡើង គឺជាចំណុចដែលមានស្នើឡើងជាលាយលក្ខណ៍អក្សរ ហើយបញ្ហាដែលនៅសេសសល់ អាចនឹងត្រូវគណបក្សលើកឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាកិច្ចប្រជុំរួមរវាង គ.ជ.ប ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក