ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូវីដ-១៩ផ្ទុះខ្លាំង! វៀតណាមប្រកាសបិទខ្ទប់ទីក្រុងហូជីមិញ

វៀតណាម៖ មនុស្សជាង ៩លាននាក់ស្ថិតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ត្រូវបានរដ្ឋាភិបាលវៀតណាមដាក់បទបញ្ជាឱ្យស្ថិតក្នុងស្ថានភាពបិទខ្ទប់ ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ VTV បានចុះផ្សាយនៅថ្ងៃទី០៧ ខែកក្កដាម្សិលមិញ ស្របពេលដែលទីក្រុងពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏ធំបំផុតរបស់វៀតណាមមួយនេះកំពុងរងការគំរាមកំហែងពីការរាតត្បាតទ្រង់ទ្រាយធំនៃវីរុសកូវីដ-១៩ ក្នុងសហគមន៍។ 

ចាប់ពីព្រឹកព្រហាមថ្ងៃសុក្រតទៅ ប្រជាជនជាង ៩លាននាក់នៃទីក្រុងហូជីមិញនឹងត្រូវបង្គាប់ឱ្យស្នាក់នៅតែក្នុងផ្ទះ (Stay at Home) រយៈពេល ២សប្តាហ៍ ក្រោយពីករណីឆ្លងក្នុងសហគមន៍កើនឡើងសរុបដល់ ៨,០០០នាក់ត្រឹមពីរសប្តាហ៍ចុងក្រោយនេះ ក្រោយការរាតត្បាតរលកថ្មីនៃវីរុសកូវីដ-១៩។

គួររំឮកថា មុននឹងមានការចម្លងដោយរលកថ្មីកាលពីដើមខែមេសានេះ វៀតណាមមានអត្រាអ្នកឆ្លងសរុបទូទាំងប្រទេសត្រឹមតែជាង ៣,០០០ករណីប៉ុណ្ណោះ រាប់តាំងពីពិភពលោកបានប្រកាសភាពអាសន្នកាលពីចុងឆ្នាំ២០១៩មក។

អភិបាលក្រុងហូជីមិញ លោក Nguyen Thanh Phong បាននិយាយពីកាលពីថ្ងៃពុធថា ទីក្រុងហូជីមិញទាំងមូលកំពុងប្រជែងនឹងការគ្រប់គ្រងប្រឆាំងនឹងកូវីដ-១៩ជាទ្រង់ទ្រាយធំ ហើយដើម្បីគ្រប់គ្រងឱ្យមានប្រសិទ្ធិភាពលឿនជាងនេះ តម្រូវឱ្យមានការដាក់ចេញនូវវិធានការតឹងរ៉ឹងខ្លាំងដែលមិនអាចបន្ធូរបន្ថយបាន។ 

យ៉ាងណាមិញ បើតាមប្រភពពីសារព័ត៌មានក្នុងស្រុករបស់វៀតណាមបានចុះផ្សាយថា ក្នុងកំឡុងវិធានបិទខ្ទប់នេះ ប្រជាជននឹងត្រូវអនុញ្ញាតឱ្យចាកចេញពីលំនៅឋានដើម្បីទិញម្ហូបអាហារ និងថ្នាំសង្កូវប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក