ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេច ស ខេង ប្រាប់ឱ្យអាជ្ញាធរតាមចាប់ឱ្យបាននូវមេខ្លោងជួញដូរគ្រឿងញៀនជិត ៩០០គីឡូក្រាមនៅព្រះសីហនុ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានប្រាប់ឱ្យអាជ្ញាធរស្រាវជ្រាវ និងតាមចាប់មេខ្លោង និងជនសង្ស័យដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំដែលអាជ្ញាធរបង្រ្កាបបាននៅខេត្តព្រះសីហនុកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ យកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន។

ថ្លែងក្នុងពិធីអបអរទិវាជាតិ១២ធ្នូ ប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម បានលើកឡើងថា បើកាលណាបង្រ្កាបបានតែគ្រឿងញៀន ដោយមិនបានចាប់ខ្លួនជនល្មើស នោះចាត់ទុកថាបេសកកម្មនោះមិនទាន់ទទួលជោគជ័យពេញលេញនៅឡើយទេ។

សម្តេច ស ខេង បានមានប្រសាសន៍ថា៖ «ប្រសិនយើងគ្រាន់តែប្រមូលគ្រឿងញៀនជាង ៨០០គីឡូក្រាមនេះបានមក តែយើងមិនបានចាប់ឧក្រិដ្ឋជន មេក្លោង ឬអ្នកជួញដូរគ្រឿងញៀននោះមកផ្តន្ទាទោស នោះវាហាក់ដូចជាបេសកកម្មរបស់យើងមិនទាន់ចប់ និងមិនជោគជ័យដែរ»

ក្នុងន័យនេះសម្តេចក្រឡាហោម ចង់បញ្ជាក់ថា ដើម្បីកាត់បន្ថយបទល្មើសគ្រឿងញៀន និងការពារសុខុមាលភាពសង្គម អាជ្ញាធរត្រូវតែបង្រ្កាបបទល្មើសគ្រឿងញៀនឱ្យដល់ឫសគល់ ពោលគឺត្រូវបង្រ្កាបឱ្យបាននូវមេខ្លោងជួញដូរគ្រឿងញៀន។

គូសបញ្ជាក់ថា ការបង្រ្កាបបានបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំជិត ៩០០គីឡូក្រាមនៅឃ្លាំងជួលមួយកន្លែងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ គឺជាបទល្មើសគ្រឿងញៀនដ៏ធំជាងគេសម្រាប់ខែធ្នូនេះ។ កាលពីខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរខេត្តព្រះសីហនុក៏បានបង្រ្កាបបទល្មើសគ្រឿងញៀនបានជាង ៣០០តោន និងបានចាប់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ១១នាក់។ ជាមួយគ្នានេះអាជ្ញាធរក៏បានបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំជាច្រើនករណីនៅតាមរាជធានីខេត្តដទៃទៀតផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក