លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

មនុស្ស ៦នាក់ស្លាប់ ក្នុងនោះមាន ២នាក់ជាប៉ូលិស ក្នុងហេតុការណ៍បាញ់ប្រហារនៅអូស្រ្តាលី

អូស្រ្តាលី៖ អាជ្ញាធរបានប្រាប់ឱ្យដឹងនៅថ្ងៃអង្គារនេះថា មានមនុស្ស ៦នាក់បានបាត់បង់ជីវិត ក្នុងនោះរួមមាន២នាក់ជាប៉ូលីស ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅតំបន់ជនបទ ក្នុងរដ្ឋ Queensland។ ដំណឹងនេះត្រូវបានឱ្យដឹងក្រោយការចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងស៊ើបអង្កេតពីមនុស្សដែលបាត់ខ្លួន។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលប៉ូលីសបានឱ្យដឹងថា ព័ត៌មានបឋមគឺមានមន្រ្តីអាជ្ញាធរត្រូវបានជនដៃដល់ប្រដាប់អាវុធចំនួន ២នាក់បានបាញ់ប្រហារកាលពីល្ងាចថ្ងៃចន្ទ នៅពេលដែលពួកគេបានចូលទៅដល់លំនៅដ្ឋានមួយកន្លែងស្ថិតនៅតំបន់ Wieambiilla ដែលមានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Brisbane រដ្ឋ Queensland។

អាជ្ញាធរបានបន្ថែមថា មានមនុស្យស ៣នាក់ផ្សេងទៀតដែលក្នុងនោះមានម្នាក់ជាស្រ្តីត្រូវបានបាញ់សម្លាប់ បន្ទាប់​ពី​មន្ត្រី​ជំនាញ ​និងមាន​ជំនួយផ្នែក​អាកាស​បាន​ឆ្លើយ​តប​នឹង​ស្ថានភាព​ឡោមព័ទ្ធទៅលើលំនៅដ្ឋានឯកជនមួយកន្លែង។ ដោយឡែក មានមនុស្សម្នាក់ផ្សេងទៀតត្រូវបានស្លាប់ ខណៈមន្រ្តីប៉ូលិស ២នាក់ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែស្ថិតក្នុងស្ថានភាពមិនធ្ងន់ធ្ងរប៉ះពាល់អាយុជីវិតឡើយ។ 

នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Anthony Albanese បានហៅហេតុការណ៍នោះថាជា "ថ្ងៃដ៏ក្រៀមក្រំ និងសោកសៅបំផុតសម្រាប់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់មន្ត្រីប៉ូលីស Queensland ដែលបានបាត់បង់ជីវិតក្នុងជួរបំពេញកាតព្វកិច្ច"។ ក្នុង Twitter ផ្ទាល់ខ្លួន លោក Albanese បានសម្តែងនូវមរណទុក្ខចំពោះមន្រ្តីដែលបានពលីជីវិតក្នុងហេតុការណ៍៍អកុសលនេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក