ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិលនឹងបើកប្រាក់ប្រចាំខែធ្នូ សម្រាប់២សប្តាហ៍ លើកទី១

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់ប្រចាំខែធ្នូ សម្រាប់២សប្តាហ៍លើកទី១ ដល់និវត្តជន និងអតីតមន្ត្រីរាជការស៊ីវិល ចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២តទៅ។

តាមសេចក្តីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការបានឱ្យដឹងថា ប្រាក់គោលនយោបាយសោធនសម្រាប់ពីរសប្ដាហ៍ លើកទី១ ក្នុងខែធ្នូ ឆ្នាំ២០២២ នឹងត្រូវបានបើកផ្តល់ ចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ការបើកប្រាក់របបសន្តិសុខសង្គមខាងនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវភ្ជាប់មកជាមួយសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។

គួរបញ្ចាក់ដែលថា ក្នុងករណីនិវត្តជននិងជនបាត់បង់សម្បទាវិជ្ជាជីវៈ មានជំងឺមិនអាចទៅបើកប្រាក់សោធននៅធនាគារបាន ឬទទួលមរណភាព សូមឱ្យអ្នកនៅក្នុងបន្ទុក និងអ្នកដែលបានទទួលសិទ្ធិបើកប្រាក់សោធនប្រចាំខែជូនដំណឹងជាបន្ទាន់មកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក