ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ឯម ច័ន្ទមករា លើកឡើងពីកង្វះគ្រូជំនាញផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាពចំនួន១១ នៅតាមរាជធានី-ខេត្ត។ ប៉ុន្តែកម្ពុជានៅតែខ្វះគ្រូជំនាញសម្រាប់គាំទ្រដល់ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «សុខភាពនិងស្តារលទ្ធភាពពលកម្មសម្រាប់ជនមានពិការភាព» នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក ឯម ច័ន្ទមករា បានលើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យពិការភាពមានការរីកចម្រើន។ លោកគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំបង្កើតមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន១១ នៅតាមរាជធានី-ខេត្ត រួមមានមណ្ឌលស្តារនីតិសម្បទា មណ្ឌលព្យាបាលថែទាំអ្នកមានវិប្បលាស មជ្ឈមណ្ឌលជាតិជនពិការ។ល។

លោកបន្តថា នៅថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានកសាងអគារថ្មីសម្រាប់ផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព ចំនួន ២ខេត្តទៀតផងដែរ គឺខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

លោកបន្ថែមថា រាជរដ្ឋាភិបាលក៏បានផ្តល់អាទិភាពសម្រាប់ជនមានពិការភាពតាមរយៈការផ្តល់សេវាស្តារលទ្ធភាពពលកម្ម ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតមុខរបរនិងការងារ ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដើម្បីបម្រើសេវាជូនជនមានពិការភាព។

តែយ៉ាងណាមិញ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចបានទទួលស្គាល់ថា កម្ពុជានៅតែខ្វះគ្រូជំនាញផ្នែកខាងស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាព។ លោកនិយាយដូច្នេះថា៖ «បច្ចុប្បន្នក្រៅពីមជ្ឃមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង១១ ដែលរាជរដ្ឋាភិបាលបានបង្កើត ក៏មានគ្លីនិកឯកជនបង្កើតឡើងផងដែរ ប៉ុន្តែចំនួននៅមានកម្រិតនៅឡើយ បើធៀបនឹងប្រជាជនយើងទាំងមូលនៅកម្ពុជាដែលត្រូវការសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា។ អ៊ីចឹងខ្ញុំគិតថា ការរៀបចំឱ្យមានការបំពាក់ឧបករណ៍ ការបង្កើតឱ្យមានគី្លនិកស្តារលទ្ធភាពពលកម្មកាយសម្បទាបន្ថែមទៀត និងបន្ថែមធនធានមនុស្សក្នុងវិស័យស្តារលទ្ធភាពពលកម្មគឺជារឿងចាំបាច់»

លោក ឯម ច័ន្ទមករា បានលើកទឹកចិត្តដល់គ្រូដែលមានជំនាញផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាពបន្តចែករំលែកបទពិសោធន៍ និងជំនាញដល់អ្នកដែលមានបំណងចង់រៀនជំនាញផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព ដើម្បីពង្រីក និងបង្កើនធនធានមនុស្សក្នុងវិស័យពិការភាពឱ្យកាន់តែច្រើន។

ជាមួយគ្នានេះលោកបានថ្លែងអំណរគុណដល់ KOICA ដែលបានផ្តល់ទាំងថវិកា និងបច្ចេកទេសតាមរយៈ RI KOREA ដើម្បីចែករំលែកការអនុវត្តល្អ និងការយល់ដឹងពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុខភាពនិងស្តារលទ្ធភាពពលកម្មសម្រាប់ជនមានពិការភាពនៅកម្ពុជា និងប្រទេសកូរ៉េខាងត្បូងដល់អ្នកពាក់ព័ន្ធ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក