សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ខេត្តមួយចំនួនអាចនឹងចុះត្រជាក់ដល់ ១៦អង្សា ចាប់ពីថ្ងៃទី១៤-២០ធ្នូ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ខេត្តមួយចំនួននឹងចុះត្រជាក់ក្នុងរង្វង់ពីទៅ១៨ ទៅ១៦អង្សា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ អាកាសធាតុចុះត្រជាក់នេះដោយសារកម្ពុជាទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គួរទៅខ្លាំង។

នៅមួយសប្តាហ៍ខាងមុខនេះ តំបន់ទំនាបកណ្តាលអាចមានសីតុណ្ហភាពអប្បបរមាពី ១៨-២២អង្សា និងមានសីតុណ្ហភាពអតិបរមាពី ២៩-៣១អង្សា។ នៅក្នុងខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងខេត្តបាត់ដំបង អាចនឹងចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩អង្សា។

នៅតំបន់ខ្ពង់រាបឯណោះវិញ អាចមានសីតុណ្ហភាពអប្បបរមាពី ១៦-១៩អង្សា និងមានសីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សា។ នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨អង្សា។

ចំណែកនៅតំបន់មាត់សមុទ្រ អាចមានសីតុណ្ហភាពអប្បបរមាពី ១៩-២១អង្សា និងមានសីតុណ្ហភាពអតិបរមាពី ២៩-៣១អង្សា ហើយអាចចុះត្រជាក់ក្នុងរង្វង់ពី ១៨-២០អង្សា។ នៅលើផ្ទៃសមុទ្រអាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

ក្រសួងធនធានទឹកបានអំពាវនាវដល់ពលរដ្ឋ កងទ័ពដែលឈរជើងនៅតាមតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន្ត ជាពិសេសប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្នយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក