ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូដល់ទីក្រុងប៉ារីសប្រទេសបារាំងប្រកបដោយសុវត្ថិភាព

បារាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស ប្រទេសបារាំងនៅយប់រំលងអធ្រាត្រម៉ោង ១និង៤៥នាទីម៉ោងនៅទីក្រុងប៉ារីស ដែលត្រូវនឹងម៉ោង៧នឹង៤៥នាទីព្រឹកម៉ោងនៅកម្ពុជាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោ បានអញ្ជើញមកដល់ទីក្រុងប៉ារីស បន្ទាប់ពីសម្តេចបានបញ្ចប់កិច្ចសំណេះសំណាលជាមួយពលរដ្ឋ ខ្មែរដែលរស់នៅក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិកកាលពីយប់ម៉ោង១០កន្លះយប់ ម៉ោងនៅកម្ពុជានាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

ការអញ្ជើញដល់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមន្ត្រីជាន់ខ្ពស់របស់បារាំង និង មន្ត្រីការទូតកម្ពុជា ប្រចាំនៅបាំរាំងជាច្រើនរូប។

តាមការគ្រោងទុក ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំង សម្ដេចតេជោ ក៏នឹងអញ្ជើញចូលរួមសន្និសីទគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងពិធីលៀងសាយភោជន៍ ជូនសម្ដេចតេជោ និងគណប្រតិភូ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក