ប៊ែលហ្សិក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាគ្មានស្ដង់ដា២នោះទេក្នុងការចាប់ខ្លួនមេដឹកនាំចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយសម្ដេចបានលើកឧទាហរណ៍វិធានការរបស់អាល្លឺម៉ង់ និងកម្ពុជា លើមេដឹកនាំចង់ផ្តួលរលំរដ្ឋាភិបាលស្របច្បាប់។
សម្ដេចថា អាល្លឺម៉ង់ធ្វើបាននោះកម្ពុជាក៏ធ្វើបានដែរ និងគ្មានស្ដង់ដា២នោះទេសម្រាប់អ្នកដែលចង់បំផ្លាញសន្តិភាព ស្ថេរភាពនៅក្នុងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្នុងពេលដែលសម្ដេចជួបជាមួយនឹងពលរដ្ឋដែលរស់នៅក្នុងទ្វីបអឺរ៉ុបដែលបានអញ្ជើញមកជួបជាមួយនឹងសម្ដេចនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២៕