ប៊ែលហ្សិក៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន យល់ថាបក្សប្រឆាំងនៅកម្ពុជាពុំមានទស្សនវិស័យ និងចូលចិត្តលាបព័ណ៌លើអ្នកដែលចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន។ សម្ដេចចាត់ទុកថាការនេះបង្ហាញពីភាពចង្អៀតចង្អល់ណាស់សម្រាប់អ្នកនយោបាយដែលបង្ហាញពីភាពល្ងង់ខ្លៅរបស់អ្នកទាំងនោះ។
សម្ដេចតេជោ សោកស្ដាយដែលបក្សប្រឆាំងនៅស្រុកខ្មែរ «ល្ងង់ពេក»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះក្នុងពេលដែលសម្ដេចជួបជាមួយនឹងពលរដ្ឋដែលរស់នៅក្នុងទ្វីបអឺរ៉ុបដែលបានអញ្ជើញមកជួបជាមួយនឹងសម្ដេចនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២៕
PHOTO: AKP