ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មីយ៉ាន់ម៉ាដាក់បញ្ជាឱ្យពលរដ្ឋនៅផ្ទះ ខណៈតួលេខអ្នកឆ្លងហក់ឡើងខ្លាំងក្នុងទីក្រុងយ៉ាំងហ្គូន

មីយ់ាន់ម៉ា៖ នៅថ្ងៃពុធ ទី០៧ ខែកក្កដាម្សិលមិញនេះ អាជ្ញាធរមីយ៉ាន់ម៉ាបានចាប់ផ្តើមដាក់បទបញ្ជាបង្គាប់ឱ្យពលរដ្ឋក្នុងទីក្រុងយាំងហ្គូន ដែលជាទីក្រុងពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ានេះស្នាក់នៅតែក្នុងផ្ទះ ស្របពេលដែលករណីអ្នកឆ្លងកូវីដ-១៩ថ្មីនៅក្នុងប្រទេសនេះមានការហក់ឡើងខ្លាំង។ 

គួរឱ្យដឹងថា ទីក្រុងយាំងហ្គូននេះមានចំនួនប្រជាជនសរុបប្រមាណជាង ៧លាននាក់ឯណោះ ដែលបទបញ្ជានេះនឹងត្រូវដាក់ចេញឱ្យអនុវត្តនៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនអនុញ្ញាតឱ្យសមាជិកលើសពីម្នាក់នៅក្នុងលំនៅដ្ឋាននីមួយចាកចេញពីផ្ទះឡើយ (លើកលែងតែក្នុងករណីពាក់ព័ន្ធនឹងផ្នែកសុខាភិបាល) ដោយច្បាប់នេះនឹងអនុវត្តទៅលើតំបន់ទីប្រជុំជនធំៗចំនួន ១០ ក្នុងតំបន់យាំងហ្គូន ដោយបូកបញ្ចូលចំនួនមនុស្សក្នុងតំបន់នោះមានរហូតដល់ជាង ១,៥លាននាក់។ ក្នុងនោះផងដែរ ច្បាប់នេះក៏មានសុពលភាពរួមបញ្ចូលទាំងតំបន់ Hlaing Thar Yar ជាទីដែលបាតុករប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ាទៅលើរបបយោធាមីយ៉ាន់ម៉ា តាំងពីខែកុម្ភៈមក។

ចំនួនតួលេខអ្នកឆ្លងក្នុងប្រទេសមីយ៉ាន់ម៉ា មានការកើនឡើងខ្លាំងបំផុតរហូតដល់ជាង ៤,០០០ករណីនៅថ្ងៃពុធម្សិលមិញនេះ ខណៈកាលពីដើមខែឧសភាកន្លងមក ចំនួនអ្នកឆ្លងមានត្រឹមតែជាង ៥០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

ដោយឡែក ងាកមកប្រព័ន្ធសុខាភិបាលមីយ៉ាន់ម៉ាវិញ ហាក់មានការលំបាកក្នុងការរ៉ាប់រងទៅលើចំនួនអ្នកឆ្លងដ៏គំហុកនេះណាស់ ដោយប្រព័ន្ធសុខាភិបាលមីយ៉ាន់ម៉ាបានបង្ហាញថា ពួកគេមានការលំបាកទប់ទល់ទៅនឹងបញ្ហាកូវីដនេះតាំងពីគ្រាដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាស្ថិតក្រោមការដឹកនាំរបស់លោកស្រី អ៊ុង សានសូជីមកម្ល៉េះ។ កន្លងមក ចាប់តាំងពីមានការធ្វើរដ្ឋប្រហារយោធាពីក្រុមដឹកនាំដោយលោក​ មីន អ៊ុងឡាំងមក មានវេជ្ជបណ្ឌិត មន្រ្តីរាជការ និងកម្មករជាច្រើនបានប្រកាសពហិការមិនបំពេញការងារ ជាផ្នែកមួយនៃការតវ៉ាលើការដឹកនាំរបស់លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក