ប៊ែលហ្សិក៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅក្រុមប្រឆាំងថាបើទោះបីជាពួកគេប្រឹងវាយប្រហារសម្ដេចតរហូតដល់ ៥០០ឆ្នាំទៀតក៏ដោយក៏គ្មានឱកាសឈ្នះសម្ដេចដែរ។
សម្ដេចលើកឡើងបែបនេះដោយបានកត់សម្គាល់ថា បច្ចុប្បន្នពួកក្រុមប្រឆាំងបានប្រឹងវាយប្រហារមិនត្រឹមតែសម្ដេចទេគឺវាយប្រហារទៅដល់ក្រុមគ្រួសារត្រកូលហ៊ុនទាំងមូលតែម្ដង។
នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលដែលសម្ដេចជួបជាមួយនឹងពលរដ្ឋដែលរស់នៅក្នុងទ្វីបអឺរ៉ុបដែលបានអញ្ជើញមកជួបជាមួយនឹងសម្ដេចនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ៕
PHOTO: AKP