ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាចាយលុយអស់ជាង ២ពាន់លានដុល្លារដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩

ប៊ែលហ្សិក៖ រដ្ឋាភិបាលកម្ពុជាបានចំណាយលុយអស់ជាង ២ពាន់លានដុល្លារសម្រាប់ប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ និងជួយទ្រទ្រង់ពលរដ្ឋក្នុងពេលដែលកម្ពុជាប្រឈមទៅនឹងរោគរាតត្បាតនេះ។

ក្នុងពេលដែលសម្ដេចជួបជាមួយនឹងពលរដ្ឋដែលរស់នៅក្នុងទ្វីបអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលេចពីភាពលេចធ្លោរបស់កម្ពុជាក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងរោគរាតត្បាតកូវីដ-១៩ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការគ្រប់គ្រងបានយ៉ាងល្អដែលអាចធ្វើឱ្យស្ថានភាពកូវីដ-១៩ មានភាពធូរស្រាលដូចបច្ចុប្បន្ន។

សម្ដេចតេជោថាក្នុងពេលដែលប្រឈមនឹងរោគរាតត្បាតកម្ពុជាបានដាក់ចេញវិធានការធំចំនួន២ គឺវិធានការសុខាភិបាល ដោយមានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនពលរដ្ឋ និងការបញ្ចេញកញ្ចប់សាច់ប្រាក់ជួយដល់ជនងាយរងគ្រោះពីវិបត្តិកូវីដ-១៩។

សម្ដេចតេជោថា៖ «ពិតមែនតែប្រទេសយើងក្រ ក៏ប៉ុន្ដែរាជរដ្ឋាភិបាលចំណាយទុនដើម្បីហ្នឹងដោះស្រាយបញ្ហាកូវីដនេះដោយមិនឱ្យប្រជាជនគ្មានវ៉ាក់សាំងចាក់ឬបង់ថ្លៃដើម្បីចាក់វ៉ាក់សាំងគឺអត់ទេ»

ក្រៅពីនោះរាជរដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ប្រមាណ ៤១លានដុល្លារសម្រាប់ចិញ្ចឹមប្រជាជនដែលងាយរងគ្រោះជាង ៧០ម៉ឺនគ្រួសារ បន្ថែមជាមួយការនឹងការជួយដល់កម្មកររោងចក្រដែលរងផលប៉ះពាល់ពីការព្យួរការងារ និងអ្នកធ្វើការផ្នែកទេសចរណ៍ផងដែរ។

សម្ដេចតេជោថា៖ «ខ្ញុំអាចសរុបថាក្នុងពេលកូវីដនេះរដ្ឋាភិបាលបានបញ្ចេញប្រាក់សន្សំរបស់យើងជាសាច់ប្រាក់គឺអស់ជាង ២ពាន់លានដុល្លារ ដើម្បីឱ្យសេចក្ដីត្រូវការនៃការប្រយុទ្ធនឹងកូវីដផង និងសេចក្ដីត្រូវការនៃការជួយពលរដ្ឋដែលរងគ្រោះផង»

របាយការណ៍របស់ធានាគារពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឱ្យដឹងថា ចាប់តាំងពីថ្ងៃទិ១ ខែវិច្ឆិកា ឆ្នាំ២០២១មក កម្ពុជាបានបើកដំណើរការសង្គម សេដ្ឋកិច្ចឡើងវិញទាំងស្រុង ស្របគ្នានឹងការថយចុះនៃការឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ដោយសារភាព «ជោគជ័យនៃប្រទេសនេះក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន»។ បច្ចុប្បន្នប្រទេសនេះកំពុងរៀបចំផែនការដើម្បីអនុវត្តការស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក