ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការប្រកួត AFF Championship នៅទឹកដីកម្ពុជានឹងធ្វើឡើងនៅម៉ោង ៥ល្ងាច

ភ្នំពេញ៖ ព្រឹត្តិការណ៍ AFF Championship ឬ AFF Mitsubishi Electric Cup 2022​ នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយការប្រកួតវគ្គចែកពូល (Group Stage) នឹងធ្វើឡើងក្នុងរួបមន្តក្នុងដី-ក្រៅដី (Home-Away) ខណៈកម្ពុជា នឹងទទួលជាម្ចាស់ផ្ទះចំនួន ២ប្រកួត។

ការប្រកួតក្នុងទឹកដីរបស់កម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយកម្ពុជា​ ត្រូវទទួលស្វាគមន៍ក្រុមជម្រើសជាតិហ្វីលីពីន ខណៈការប្រកួតក្នុងដីមួយទៀតកម្ពុជា នឹងត្រូវទទួលស្វាគមន៍ក្រុមជម្រើសជាតិប៊្រុយណេ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដែលការប្រកួតទាំងពីរនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោដ៏ថ្មីសន្លាងរបស់កម្ពុជា។ ចំពោះការប្រកួតក្រៅដីចំនួន ២ប្រកួតផ្សេងទៀតរួមមាន កម្ពុជា ធ្វើដំណើរទៅប៉ះឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅកីឡដ្ឋាន Gelora Bung Karno មុននឹងប្រកួតបិទបញ្ចប់ពូល A ជួបម្ចាស់ផ្ទះថៃ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Thammasat។

ដោយឡែក​ តាមប្រភពចុងក្រោយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ ការប្រកួតទាំងពីររបស់កម្ពុជា នឹងត្រូវធ្វើឡើងនៅវេលាម៉ោង ៥ល្ងាចទាំងអស់ ដែលនេះគឺជាការតម្រូវពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍។

ចំពោះសំបុត្រនឹងមានដាក់ចាប់ពីថ្ងៃនេះតទៅ ដែលអ្នកគាំទ្រអាចរកជាវសំបុត្រចូលរួមទស្សនាការប្រកួតពានរង្វាន់ AFF Championship របស់ក្រុមជម្រើសជាតិកម្ពុជាបានដោយផ្ទាល់នៅតាមទីតាំងទាំង ៤ ដូចខាងក្រោម៖

- ពហុកីឡដ្ឋានជាតិអូឡាំពិក (ច្រកទ្វារធំ)

- មជ្ឈមណ្ឌលកីឡា The Blue Sports Center

- ហាងលក់សម្លៀកបំពាក់កីឡា Double H

- ហាងលក់សម្ភារៈកីឡា Fan Sport។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក