ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រជាជនអាល់ហ្សេរីគាំទ្រជម្រើសជាតិម៉ារ៉ុក ទោះទំនាក់ទំនងប្រទេសទាំងពីរមិនសូវល្អ

អាល់ហ្សេរី៖ ភាពជោគជ័យរ​បស់ក្រុមជម្រើសជាតិម៉ារ៉ុកនៅក្នុងព្រឹត្តិការណ៍ FIFA World Cup បានស្រូបទាញការគាំទ្រយ៉ាងលើសលុបពីបណ្តាប្រទេសអាហ្វ្រិក រួមជាមួយបណ្តាប្រជាជាតិអារ៉ាប់ ដែលនេះហាក់ជារឿងធម្មតាមួយទៅហើយ ប៉ុន្តែការគាំទ្រពីប្រជាជនអាល់ហ្សេរីដែលជាប្រទេសក្បែរខាងគ្នានេះ ជារឿងមួយដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង។ 

ក្រុមរហស្សនាម "The Atlas Lions" គឺជាក្រុមតែមួយគត់មកពីទ្វីបអាហ្វ្រិក និងជាប្រទេសអារ៉ាប់តែមួយគត់ដែលអាចឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup ក្រោយទម្លាក់ក្រុមអឹរ៉ុបខ្លាំងៗដូចជាអេស្ប៉ាញ និងព័រទុយហ្គាល់ជាដើម។ ប្រជាជនអាល់ហ្សេរីញជាច្រើនក៏បានអបអរសាទរចំពោះភាពជោគជ័យនៃប្រទេសក្បែរខាងរបស់ខ្លួនផងដែរ ក្នុងន័យជាស្មារតីកីឡា ក៏៏៏ដូចជាស្មារតីនៃការគាំទ្រវិស័យកីឡាបាល់ទាត់។ 

យ៉ាងណាក្តី ដោយសារតែវិបត្តិដែលអូសបន្លាយជាយូររវាងប្រទេសទាំងពីរ រួមទាំងប្រវត្តិសាស្រ្តនៃការរើសអើង រដ្ឋាភិបាលអាល់ហ្សេរីហាក់មិនអើពើពីជ័យជម្នះរបស់ម៉ារ៉ុកឡើយ ខណៈទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយរបស់អាល់ហ្សេរីមួយចំនួនបានបិទបាំងនូវភាពជោគជ័យរបស់ម៉ារ៉ុកនៅ World Cup ទៀតផង។ ជាក់ស្តែងស្របពេលបណ្តាប្រទេសអាហ្វ្រិកជាច្រើនបានបង្ហាញការអបអរជាផ្លូវការដល់ម៉ារ៉ុក ប៉ុន្តែអាល់ហ្សេរីដែលបានផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ារ៉ុកកាលពីឆ្នាំ២០២១កន្លងទៅ ហាក់ស្ងប់ស្ងៀមចំពោះបញ្ហានេះ។ 

គួរបញ្ជាក់ថា ប្រទេសទាំងពីរមានបញ្ហាខ្វែងគំនិតគ្នាជុំវិញដែនដីជម្លោះនៃតំបន់សាហារ៉ាខាងលិច ដែលម៉ារ៉ុកបានអះអាងថាជារបស់ខ្លួន ខណៈអាល់ហ្សេរីគាំទ្រចលនាទាមទារឯករាជ្យប្រដាប់អាវុធ។ ជម្លោះនិងបញ្ហាខ្វែងគំនិតគ្នាផ្សេងទៀតក៏កើតមានផងដែរ ពោលគឺការណ៍ដែលម៉ារ៉ុកមានទំនាក់ទំនងធម្មតាជាមួយអ៉ីស្រាអែល ការចោទប្រកាន់ពាក់ព័ន្ធនឹងបញ្ហាចារកម្ម រួមទាំងថ្មីៗនេះបញ្ហាតានតឹងដែលកើតមានលើការរចនាអាវបាល់ទាត់របស់ក្រុមជម្រើសជាតិអាល់ហ្សេរី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក