ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីសង្ឃបើកអនុសំវច្ឆរមហាសន្និបាតលើកទី៣០នាថ្ងៃនេះ

ភ្នំពេញ៖ មន្ត្រីសង្ឃទូទាំងប្រទេសនិមន្តជួបជុំគ្នា រៀបចំអនុសំវច្ចរមហាសន្និបាតលើកទី៣០ នៅសាលសន្និសិទចតុមុខ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២។

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាលោក ឈិត សុខុន បានអញ្ជើញចូលរួមពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ដោយមានការចូលរួមជាអធិបតីភាពនៃ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដែលជាព្រះរាជតំណាងនៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួម ពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ថ្នាក់ដឹកនាំព្រះសង្ឃគ្រប់ជាន់ថ្នាក់ ព្រះថេរានុត្ថេរៈ និងតំណាងសាសនានាៗ ដែលមានវត្តមាននៅកម្ពុជា និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលសរុបប្រមាណចំនួន ៤៥០អង្គ/នាក់។

ក្រសួងធម្មាការនិងសាសនាបានឱ្យដឹងថា អនុសំវច្ឆរលើកទី៣០នេះគឺ ពិនិត្យមើលលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃកាលពីឆ្នាំកន្លងទៅ ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្តសំដៅពង្រឹងការអនុវត្តរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងរាល់លិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចំរើនថ្មីៗបន្ថែមទៀត។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅមានរយះពេល២ថ្ងៃ គឺចាប់ពីថ្ងៃ ទី១២-១៣ ខែធ្នូ ឆ្នាំ ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក