ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យផលិតប្លាស្ទិកដែលធ្វើពីវត្ថុធាតុដើមដែលងាយរលាយ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងដោយជំរុញ ការចូលរួមការបន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បន្ទាប់ពីបានបង្ហាញរបាយការណ៍សំរាមចំនួនជាង១ម៉ឺនតោនត្រូវប្រមូលចាក់នៅទីលានចាក់សំរាមនៅទូទាំងប្រទេស ក្នុងនោះមានសំរាមប្លាស្ទិកជាង២០ភាគរយ។

លោក អ៊ាង សុផល្លែត បានថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយការដាក់ឱ្យអនុវត្តគោលនយោបាយស្តីពីការកាត់បន្ថយការប្រើប្រាស់ផលិតផលបា្លស្ទិកនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ថា ការចូលរួមកាត់បន្ថយប្រើប្រាស់ប្លាស្ទិកគឺការរួមចំណែកជួយដល់បរិស្ថាន និងជួយជីវិត។ លោកថា ដើម្បីសម្រេចបាននូវគោលដៅនេះ គឺទាមទារឱ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកបានថ្លែងថា៖ «ប្រសិនបើប្រជាជនគ្រប់រូបរួមគ្នាមិនប្រើថង់ប្លាស្ទិកមួយថ្ងៃ នោះយើងអាចកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបានចំនួន ១៦លានថង់ក្នុងមួយថ្ងៃ ហើយត្រូវជំរុញការមិនប្រើប្រាស់នេះឱ្យទៅជាចលនា ជាមួយការផ្តល់ជម្រើសដែលល្អជូនអ្នកប្រើប្រាស់»។

លោក អ៊ាង សុផល្លែត បានលើកទឹកចិត្ត វិស័យឯកជន និងយុវនិស្សិត កែច្នៃវត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុក ផលិតជាជីវប្លាស្ទិក ដើម្បីជំរុញឱ្យពលរដ្ឋនាំគ្នាគិតគូរ និងកាត់បន្ថយផលិតផលប្លាស្ទិក ជំនួសមកវិញនូវជីវប្លាស្ទិកដែលល្អចំពោះបរិស្ថាន។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានបញ្ជាក់មកអ្នកសារព័ត៌មាន EAC News ថាក្រសួងបរិស្ថានកត់សម្គាល់ឃើញថា បច្ចុប្បន្នពលរដ្ឋជាច្រើនយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក ដោយមានពលរដ្ឋមួយចំនួនបានចូលរួមក្នុងចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមរយៈការប្រើប្រាស់ផលិតផលប្លាស្ទិកឡើងវិញ ព្រមទាំងមានការបង្កើតរោងចក្រកែច្នៃសំរាមប្លាស្ទិក និងផលិតជីវប្លាស្ទិកដើម្បីផ្គត់ផ្គង់ដល់អាជីវកម្មលក់ដូរនានា។

តែយ៉ាងណាមិញលោកនៅតែបន្តលើកទឹកចិត្តដល់ពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ ដបទឹក និងផលិតផលប្លាស្ទិកនានា ដោយជ្រើសរើសថង់បរិស្ថាន ឬសម្ភារប្រើប្រាស់ជំនួសដោយផលិតផលប្លាស្ទិក។

សំរាមប្លាស្ទិកមានស្ទើរតែគ្រប់ទីកន្លែងទាំងនៅលើគោក និងក្នុងទឹក។ សំរាមប្លាស្ទិក មិនត្រឹមតែបង្កផលអាក្រក់ដល់បរិស្ថាននោះទេ វាបង្កផលប៉ះពាល់សុខភាពមនុស្ស និងសត្វដែលរស់នៅក្នុងទឹក។ ជាពិសេសវាអាចរំខានដល់ការរស់នៅរបស់មនុស្ស វាបង្កឱ្យស្ទះផ្លូវទឹក ស្ទះលូ និងប្រព័ន្ធបង្ហូរទឹក ហើយបើកាលណាសំរាមប្លាស្ទិកត្រូវបានដុត ផ្សែងពុលរបស់វាអាចបង្កបញ្ហាផ្លូវដង្ហើម និងជំងឺមហារីកផងដែរ។

ការកើនឡើងសំរាមប្លាស្ទិកនៅកម្ពុជា ក៏ព្រោះតែមានកំណើនប្រជាជន និងមានការអភិវឌ្ឍច្រើន។ រាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយស្តីពី«ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក សម្រាប់រយៈពេលខ្លី»នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

គោលនយោបាយកាត់បន្ថយការប្រើប្រាស់ផលិតផលបា្លស្ទិកដែលដាក់ចេញនេះ មានគោលបំណងដើម្បីជំរុញឱ្យពលរដ្ឋចូលរូមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជំរុញឱ្យមានការវិនិយោគលើការផលិតផលជីវប្លាស្ទិក (ចានស្នោ ស្លាបព្រា កែវ និងទុយោ) ពោលផលិតចេញពីវត្ថុធាតុដើមដែលងាយឆាប់រលាយលឿន ដូចជាធ្វើពីអង្ករ និងដំឡូងមី ជាដើម។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក