ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ជំរុញការសិក្សារៀនសូត្ររបស់និស្សិតដើម្បីក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិ

បាត់ដំបង៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានណែនាំឱ្យនិស្សិតបន្តរៀនសូត្រ និងត្រូវអភិវឌ្ឍខ្លួនឱ្យស្របជាមួយនឹងដំណើរអភិវឌ្ឍន៍រួមរបស់ស្ថាប័ន អង្គភាព និងសង្គមជាតិ ដើម្បីក្លាយជាធនធានមនុស្សសម្រាប់អភិវឌ្ឍប្រទេសប្រកបដោយចរីភាព។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា យុវជនស្ថិតក្នុងសម័យកម្ពុជាមានសន្តិភាពមានឱកាសសិក្សាបានច្រើន បើធៀបនឹងឪពុកម្តាយរបស់ពួកគេនៅជំនាន់កម្ពុជាមានសង្គ្រាមពុំមានឱកាសសិក្សារៀនសូត្របានច្រើននោះទេ ប៉ុន្តែលោកបានខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ទំនុកបម្រុងឱ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងមានអនាគតល្អត្រចេះត្រចង់។

លោកបន្តថា ការអប់រំបានធ្វើឱ្យយុវជនក្លាយជាធនធានមនុស្ស ដែលជាទ្រព្យដ៏សំខាន់សម្រាប់ដំណើរការកសាងប្រទេសឱ្យមានការរីកចម្រើនប្រកបដោយចីរភាព និងនិរន្តភាព។

លោកនិយាយថា៖ «សមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ អាចជួយដល់ការពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទនភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយ»។

ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិ លោកបានផ្តល់អនុសាសន៍មួយចំនួនដល់និស្សិត ត្រូវបន្តរៀនសូតដោយឥតឈប់ឈរ ត្រូវប្រឹងប្រែងបំពេញការងារគ្រប់បែបយ៉ាងឱ្យបានល្អហ្មត់ចត់ និងច្បាស់លាស់ ពោលមិនត្រូវប្រកាន់ថា ជាការងារតូច ឬការងារធំនោះទេ។ ជាមួយគ្នានេះ និស្សិតត្រូវប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាន ដោយត្រូវខិតខំរិះរកវិធីសាស្ត្រដោះស្រាយគ្រប់បញ្ហាឱ្យបានល្អ និងបានឆាប់រហ័ស ជាពិសេសត្រូវអភិវឌ្ឍខ្លួនឱ្យស្របជាមួយនឹងដំណើរអភិវឌ្ឍន៍រួមរបស់ស្ថាប័ន អង្គភាព និងសង្គមជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក