ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសោកស្តាយជុំវិញការវាយកុដិបុរាណអាយុជិត១០០ឆ្នាំ នៅវត្តឧណ្ណាលោម

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានការសោកស្តាយចំពោះកុដិបុរាណដែលមានអាយុជិត១០០ឆ្នាំ នៅវត្តឧណ្ណាលោមត្រូវបានវាយចោល ដើម្បីសាងសង់ចេតិយ។

តាមលិខិតទូលថ្វាយសម្ដេច ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីករណីនៃការវាយកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាឡោម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសូមឱ្យមានការបញ្ឈប់ នូវការរុះរើ វាយកម្ទេច កុដិបុរាណទាំង៣នោះ។

ក្រោយពីទទួលបានដំណឹងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ក្រសួងមានការសោកស្តាយជាខ្លាំង ព្រោះថាកុដិទាំង៣នេះត្រូវបានដាក់ចាត់ទុកជា សម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧។

រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បានឱ្យដឹងថាក្នុងនាមក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានតួនាទីនិងភារកិច្ចក្នុងការគ្រប់គ្រង ថែរក្សា ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្រសួងសូមបញ្ជាក់ទូលថ្វាយថា សកម្មភាពនៃការរុះរើនិងវាយកម្ទេចកុដិចាស់ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមានដូចបានភ្ជាប់មក។

ក្នុងលិខិតជូនដំណឹងនោះ ក៏បានទូលថ្វាយ សូមសម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការ រុះរើ វាយកម្ទេចអគារបុរាណនេះ ដោយសេចក្ដីអនុគ្រោះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក