ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកនាង សឿ សុធារ៉ា ថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលជួយផ្តល់ទីជម្រកថ្មីដល់អ្នកនាងនិងកូនៗ

ភ្នំពេញ៖ អតីតតារាសម្តែងអ្នកនាង សឿ សុធារា បានបង្ហោះសារថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលបានផ្តល់ថវិការមួយចំនួនធំដល់អ្នកនាង ដើម្បីទិញផ្ទះជាទីជំរកថ្មីសម្រាប់គ្រួសារ។

នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារ អរគុណដល់រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ និងភរិយា ដែលបានផ្តល់ប្រាក់ចំនួន ២០ ០០០ដុល្លារ ដើម្បីទិញផ្ទះដែលជាទីជម្រកចាប់ផ្តើមគ្រួសារថ្មី ដែលក្នុងសារនោះភ្ជាប់ជាមួយក្រដាសកិច្ចព្រមព្រៀងទិញផ្ទះនៅបុរីមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។

ក្នុងសារនោះអ្នកនាង សឿ សុធារ៉ា ថា៖ «នាងខ្ញុំ សឿ សុធារ៉ា ព្រមទាំងកូនៗសូមលើកដៃសំពះដឹងគុណដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពត៌មាន ខៀវ កញ្ញារីទ្ធ និងលោកជំទាវ “លោកពុក លោកម៉ែ“ ដែលបានផ្តល់ជំរកអោយនាងខ្ញុំនិងកូនៗអោយបានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ ២០ ០០០»

អ្នកនាង សឿ សុធារ៉ា អតីតតារាសម្តែងស្រីរូបនេះមានឱកាសចូលជួបរដ្ឋមន្រ្តីក្រសួងលោក ខៀវ កាញារីទ្ធ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ហើយលោករដ្ឋមន្រ្តីបានផ្តល់ដំបូន្មានល្អ និងលើកទឹកចិត្តឱ្យអ្នកនាងខិតខំសាងជីវិតថ្មី ជាពិសេសបានផ្តល់ថវិកាមួយចំនួនធំ។

អ្នកនាងក៏បានឱ្យដឹងទៀតថា ដើម្បីជាការនឹករលឹកដឹងគុណ អ្នកនាង និងកូនៗនឹងត្រលប់ចូលវិថីសិល្បៈ ខិតខំបំរើដល់សិល្បៈជាថ្មីឡើងវិញ។

គួររំលឹកផងដែលថា អតីតតារាសម្តែងស្រីរូបនេះបានជួបទុក្ខធំដោយអ្នកម្តាយជាទីស្រលាញ់បានទទួលមរណៈភាពកាលពីពេលថ្មីៗកន្លងទៅ ខណៈអ្នកនាងមានសតិមិននឹងនរជាច្រើនឆ្នាំមកហើយតម្រូវឱ្យលេបថ្នាំព្យាបាលជាប្រចាំ ស្របពេល ដែរអ្នកនាងក៍កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរផងដែរ។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក