សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការ ICAPP នៅទីក្រុងសេអ៊ូល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ | កម្ពុជា និងហ្វីលីពីនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ ឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ | នាយករដ្ឋមន្ត្រីថាការអភិវឌ្ឍន៍ផែសមុទ្រនឹងធ្វើឲ្យកម្ពុជាអាចប្រកួតប្រជែងបាន | ផ្សាយបន្តផ្ទាល់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍បន្ទាប់ពីអញ្ជើញទៅចូលរួមវេទិកាចំណេះដឹងពិភពលោក(World Knowledge Forum)នៅសាធារណរដ្ឋកូរ៉េ ។ |

រដ្ឋមន្រ្តីព័ត៌មានគាំទ្រការសិក្សាពីហុងស៊ុយបែបវិទ្យាសាស្ត្រនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ បានសម្ដែងនូវការកោតសរសើរចំពោះការប្រឹងប្រែងរបស់ឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ផ្នែកហុងស៊ុយបែបវិទ្យាសាស្រ្តនៅកម្ពុជា។ លោកថាហុងស៊ុយមិនមែនជាជំនឿនោះទេតែជាការធ្វើឱ្យមានបរិស្ថានមេត្រីដែលធ្វើឱ្យមនុស្សសប្បាយចិត្តអាចគិតវិជ្ជមានច្រើនដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ 

ថ្លែងក្នុងការបើកសិក្ខាសាលាហុងស៊ុយឆ្នាំ២០២៣ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅសាលសន្នីសិទ AEON សែនសុខ ក្រោមប្រធានបទ៖ «ហុងស៊ុយឆ្នាំ២០២៣ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍យុគ៩» លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងថា ទោះបីជាហុងស៊ុយនេះពាក្យពាក់កណ្ដាលជាជំនឿក្ដី តែអ្នកណាក៏ទទួលស្គាល់ដែលថាការរៀបហុងស៊ុយជាការជួយដល់ការរស់នៅ ការធ្វើអាជីវកម្មរកស៊ី និងធ្វើការផងដែរ។ 

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «មិនតែអាស៊ីទេ នៅអាមេរិក នៅជប៉ុន នៅអីទាំងអស់គឺគេស្គាល់ពាក្យថាហុងស៊ុយនេះ ព្រោះគេដឹងថានេះមិនមែនជាការទាយនោះទេ។ ខ្មែរយើងច្រើនតែនិយាយថាបរិស្ថានមេត្រី បានន័យថាការគួបផ្សំ អ្វីដែលនៅជុំវិញយើងហ្នឹងឱ្យវាមានដំណើរស្របគ្នាទៅមនុស្សយើងស្រឡះចិត្ត ពេលស្រឡះចិត្តយើងអាចរកស៊ីមានបាន»។ 

ឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី បានថ្លែងថាការបើកសិក្ខាសាលានេះ គឺជាវគ្គបណ្តុះបណ្តាលថ្មីដែលអ្នកគ្រូ មានភាពសុទិដ្ឋិនិយមជួយដល់ប្រជាពលរដ្ឋខ្មែរឲ្យទទួលបានជំនាញហ៊ុយស៊ុយពិតប្រាកដ ដើម្បីក្លាយខ្លួនជាកោសិកាសង្គមដែលល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធិភាព ជួយពលរដ្ឋខ្មែរបន្តគ្នាឲ្យទទួលបាននូវសុភមង្គល និងការរស់នៅមានភាពរីកចម្រើនក្នុងប្រទេសដែលរក្សាបានសន្ដិភាពដូចសព្វថ្ងៃ។ 

ឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី ថា៖ «ហុងស៊ុយបែបវិទ្យាសាស្រ្តមិនមែនជាជំនឿងប់ងល់នោះទេ ប៉ុន្តែវាជាវិទ្យាសាស្រ្តដែលផ្តោតទៅលើការព្យាករណ៍លើខ្យល់និងទឹកនៃភូមិសាស្រ្តជាក់ស្តែង ដើម្បីកែប្រែនិងជម្រុញនូវភាពខ្លាំងចំពោះការរស់នៅប្រចាំថ្ងៃរបស់មនុស្សលោក»។ 

លោករដ្ឋមន្ត្រី ខៀវ កញារីទ្ធ សង្ឃឹមថាការបណ្ដុះបណ្ដាលវិជ្ជាជីវៈហុងស៊ុយដែលត្រឹមត្រូវ និងច្បាស់លាស់ នឹងជួយឱ្យកម្ពុជាមានធនធានមនុស្សលើការងារនេះច្រើនដែលនឹងជួយដល់សេដ្ឋកិច្ចពលរដ្ឋ ក៏ដូចជាបន្តដល់អ្នកជំនាន់ក្រោយផងដែរ។ 

គួរឱ្យដឹងផងដែរថា សិក្ខាសាលាហុងស៊ុយឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «ហុងស៊ុយឆ្នាំ២០២៣ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍យុគ៩» ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនម៉ាស្ទ័រណាលី ហុង ស៊ុយ នៅសាលផ្សារទំនើប អេអនម៉លសែនសុខ ដោយមានអ្នកចូលរួមប្រមាណ ៦០០នាក់។

ក្នុងពិធីសិក្ខាសាលានេះក្រុមហ៊ុន ម៉ាស្ទ័រណាលី ហុង ស៊ុយ ក៏បានបង្ហាញពី App ទូរស័ព្ទសម្រាប់ទស្សទាយ My Destiny វាសនាខ្ញុំ និងគម្រោងវីឡាសម្រាកលំហែនៅក្រុងបូកគោដែលជាកន្លែងមានហុងស៊ុយខ្ពស់ផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក