ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីអ៊ុយក្រែន អរគុណ "ជំនួយដែលមិនធ្លាប់មានពីមុនមក" របស់សហរដ្ឋអាមេរិក

អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក្នុងជំនួបតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រ "ដែលមិនធ្លាប់មានពីមុនមក" របស់សហរដ្ឋអាមេរិកមកកាន់អ៊ុយក្រែន ក្រោយការវាយប្រហាររបស់រុស្សីមកលើអ៊ុយក្រែន តាំងពីខែកុម្ភៈមក។ 

លោក Zelenskyy បានតាមរយៈគណនី Telegram ផ្ទាល់ខ្លួនរបស់លោកថា "លោកពិតជាអរគុណចំពោះជំនួយដែលមិនធ្លាប់មានពីមុន ទាំងវិស័យការពារជាតិ និងវិស័យហិរញ្ញវត្ថុដែលសហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រមកកាន់ប្រទេសអ៊ុយក្រែន"។ 

លោកបានបន្តថា ជំនួយនេះមិនត្រឹមតែរួមចំណែកដល់ភាពជោគជ័យនៅលើសមរភូមិប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ស្ថិរភាពនៃសេដ្ឋកិច្ចអ៊ុយក្រែនផងដែរ។ យើងក៏សូមកោតសរសើរចំពោះជំនួយដែលសហរដ្ឋអាមេរិកកំពុងផ្តល់ដើម្បីស្តារប្រព័ន្ធថាមពលរបស់អ៊ុយក្រែន។

បណ្តាញហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែនត្រូវបានវាយប្រហារចាប់តាំងពីខែតុលា ដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាបន្តបន្ទាប់ ដែលបានកាត់ផ្តាច់ការផ្គត់ផ្គង់ចរន្តអគ្គិសនីសម្រាប់ជនស៊ីវិលរាប់លាននាក់ក្នុងរដូវរងារនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក