ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប៉ាគីអៅ ចូលសង្វៀនប្រដាល់វិញប្រកួតជាមួយតារា YouTube កូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ វីរបុរសកីឡាប្រដាល់ហ្វីលីពីន ម៉ានី ប៉ាគីអៅ (Manny Pacquiao) បានវិលត្រឡប់់ចូលមកកាន់សង្វៀនប្រដាល់សាជាថ្មី កាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូម្សិលមិញនេះ ដែលជាការប្រកួតលើកដំបូងបង្អស់ចាប់តាំងពីការប្រកាសចូលនិវត្តន៍កាលពីឆ្នាំមុន។ ការប្រកួតនេះ ខ្លាចាស់ Pacquiao ត្រូវតតាំងជាមួយគ្រូបង្ហាត់ក្បាច់គុន និងជាតារា YouTube វ័យ ៤២ឆ្នាំ D K Yoo។ ការប្រកួតនេះធ្វើឡើងនៅសង្វៀន KINTEX Arena ក្បែរទីក្រុងសេអ៊ូល។

គួរបញ្ជាក់ថា Manny Pacquiao បច្ចុប្បន្នមានវ័យ ៤៣ឆ្នាំ បានចូលប្រឡូកក្នុងវិស័យនយោបាយ ក្រោយពីប្រកាសចូលនិវត្តន៍ពីកីឡាប្រដាល់កាលពីឆ្នាំមុន។ Pacquiao បានធ្វើយុទ្ធនាការស្វែងរកសំឡេងគាំទ្រជាប្រធានាធិបតីហ្វីលីពីន ប៉ុន្តែបានបរាជ័យ និងទទួលបានតំណែងត្រឹមជាសមាជិកព្រឹទ្ធសភាប៉ុណ្ណោះ។ 

គួរឱ្យដឹងថា ការប្រកួតរវាងកីឡាករហ្វីលីពីន Manny Pacquiao ទល់នឹង D K Yoo ដែលត្រូវបានគេផ្តល់រហស្សនាមថា លី ស៊ាវឡុង កូរ៉េនោះ គឺជាការប្រកួតក្នុងគោលបំណងប្រមូលថវិការជួយដល់​ប្រទេសអ៊ុយក្រែន និងប្រជាជនគ្មានផ្ទះសម្បែងនូវប្រទេសហ្វីលីពីន។  D K Yoo ត្បិតជាគ្រូបង្ហាត់ក្បាច់គុនក៏ពិតមែន ប៉ុន្តែលោកធ្លាប់មានប្រវត្តិប្រកួលើសង្វៀនតែ ២ដងប៉ុណ្ណោះរាប់ទាំងលើកនេះ ដោយលើកដំបូងប្រកួតជាមួយអ្នកប្រដាល់ UFC អង់គ្លេស Bradley Scott។

លទ្ធផលការប្រកួតនេះ ចៅក្រមសម្រេចដោយសំឡេងមិនឯកច្ឆ័ន្ធ និងផ្តល់ជ័យជម្នះដល់ Manny Pacquiao។

Pacquiao ដែលឈានចូលវ័យ ៤៤ឆ្នាំនៅសប្តាហ៍ក្រោយ បានហៅការប្រកួតនេះថាជា "ជំហានដ៏ល្អមួយក្នុងការវិលត្រឡប់មកវិញ"។ Pacquiao និយាយថា៖ "វាជាឱកាសដ៏អស្ចារ្យមួយក្នុងការត្រឡប់ចូលមកកាន់សង្វៀន។ ដំបូងខ្ញុំគិតថាមានភាពងាយស្រួលពេលចូលនិវត្តន៍ ប៉ុន្តែខ្ញុំនឹងការប្រកួត ខ្ញុំពិតជាមានអារម្មណ៍ឯកោណាស់ក្រោយចូលនិវត្តន៍ពីកីឡាប្រដាល់"។ គួរបញ្ជាក់ថា Pacquiao បានប្រកាសព្យួរហ្គង់កាលពីឆ្នាំមុន ជាមួយកំណត់ត្រាប្រកួត ៦២-៨-២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក