ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរប្រកាសតាមចាប់ស្ត្រីជនជាតិចិនម្នាក់ដែលបង្កអសន្តិសុខនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសតាមចាប់ស្ត្រីជនជាតិចិនម្នាក់ដែលបានបង្កអសន្តិសុខនៅខេត្តព្រះសីហនុ។ ស្ត្រីជនជាតិចិននោះមានឈ្មោះ DU LEI កាន់លិខិតឆ្លងដែនលេខ EJ2423571 ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលកើតនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៩៦។

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់សាធារណជន បើប្រទះឃើញស្ត្រីជនជាតិចិនដែលមានភិនភាគដូចនេះ សូមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ រដ្ឋបាលខេត្តបានអះអាងថា រាល់ព័ត៌មានដែលបានផ្តល់ឱ្យ សមត្ថកិច្ចនឹងរក្សាទុកជាការសម្ងាត់។ ជាមួយគ្នានេះរដ្ឋបាលខេត្តបានអំពាវនាវដល់ពលរដ្ឋចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តព្រះសីហនុ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានអះអាងប្រាប់អ្នកសារព័ត៌មាន EAC News ឱ្យដឹងថា មកដល់ថ្ងៃនេះសមត្ថកិច្ចមិនទាន់រកឃើញស្រ្តីជនជាតិចិននោះនៅឡើយទេ។

ឆ្លើយតបសំណួរអ្នកសារព័ត៌មាន EAC News តាមតេឡេក្រាម ជុំវិញសកម្មភាពអសន្តិសុខសង្គមដែលបង្កឡើងស្ត្រីជនជាតិចិននោះ លោកបានបញ្ជាក់ថា ករណីនេះគឺកំពុងតែស្ថិតក្រោមកិច្ចស្រាវជ្រាវរបស់សមត្ថកិច្ច ដូច្នេះមិនអាចបញ្ជាក់ឱ្យលម្អិតបានឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក