ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល(UPF)

ភ្នំពេញ: នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងអង្គការសហព័ន្ធសន្តិភាពសកល (UPF) ដឹកនាំដោយលោកបណ្ឌិត Yun Young ho តំណាងលោកស្រីបណ្ឌិត Hak Ja Han Moon។

កិច្ចប្រជុំពិភាក្សានេះ គឺផ្ដោតសំខាន់ពាក់ព័ន្ធទៅលើការងារបន្តរួមមាន ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលនៅខែវិច្ឆិកាខាងមុខនៅប្រទេសកូរ៉េខាងត្បូង ដែលប្រធានបទសំខាន់ទាក់ទងទៅនឹងសន្តិភាពនៅក្នុងតំបន់អាស៊ី នឹងការគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ធ្វើជាសហប្រធានកិត្តិយសនៃការរៀបចំកិច្ចប្រជុំដ៏ធំនោះ ថែមទាំងពាក់ព័ន្ធទៅនឹងពានរង្វាន់សន្តិភាពស៊ុនហាក់។

នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖

សម្តេចតេជោ ហ៊ុន សែន គាំទ្រទៅលើផែនការនៃការរៀបចំសកម្មភាពនៃកិច្ចប្រជុំ ព្រមទាំងផ្ដល់យោបល់មួយចំនួន និងគំនិតផ្ដួចផ្ដើមនៃកិច្ចប្រជុំនេះផងដែរ។ ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានយល់ព្រមទទួលធ្វើជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំនេះ ដោយសម្ដេចមានប្រសាសន៍ថា ប្រធានបទទាក់ទងទៅនឹងសន្តិភាពនេះ វាជារឿងសំខាន់បំផុតប្រទេសនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅលើពិភពលោកផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានយល់ព្រមទទួលយកផងដែរទាក់ទងទៅនឹងសម្ដេចជាបេក្ខភាពសម្រាប់ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ ដោយសម្ដេចសង្ឃឹមថា កន្លងមកសម្ដេចបានចូលរួមសកម្មភាពជាច្រើនក្នុងន័យកសាង និងរក្សាសន្តិភាព រួមជាមួយនឹងសកម្មភាពជាមួយអង្គការ UPF ផងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថាសម្រាប់ភាគីកម្ពុជាសម្ដេច បានចាត់ឲ្យលោកស្រី ឃួន សុដារី និងលោក សួស យ៉ារ៉ា ចូលរួមរៀបចំនៃកិច្ចប្រជុំនេះផងដែរ។ សម្ដេចបានមានប្រសាសន៍បន្តទៀតថា អ្វីដែលសំខាន់ទៀតនោះ យើងគួរសហការគ្នាក្នុងការចូលរួមសកម្មភាព ពាក់ព័ន្ធនឹងទន្លេមេគង្គ ដែលផ្តោតទៅលើការរក្សាបាននូវសន្តិសុខស្បៀង ដែលកន្លងមកយើងក៏ធ្លាប់មានកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល ជាមួយនឹងក្របខណ្ឌមេគង្គកូរ៉េនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក