ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បុណ្យសមុទ្រនៅខេត្តព្រះសីហនុ៣ថ្ងៃស្រូបទាញភ្ញៀវទេសចរជាង៧១ម៉ឺននាក់

ព្រះសីហនុ៖ បុណ្យសមុទ្រនៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ បានទាក់ទាញភ្ញៀវទេសចរសរុបជាង៧១ម៉ឺននាក់ គឺកើនឡើង២៩ភាគរយ បើធៀបនឹងបុណ្យសមុទ្រកាលពីឆ្នាំ២០១៧ កន្លងទៅ។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយនៅរដ្ឋបាលខេត្តព្រះសីហនុ។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរដែលទៅកម្សាន្តលេងនៅបុណ្យសមុទ្រនៅឆ្នាំនេះ បើធៀបនឹងបុណ្យសមុទ្រក្នុងខេត្តកំពតឆ្នាំ២០១៩ គឺថយចុះ ដែលឆ្នាំ២០១៩ មានភ្ញៀវទេសចរដល់ទៅ៩០ម៉ឺននាក់។

បុណ្យសមុទ្រឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» ដោយមានការរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរ និងផលិតផលបរទេសជាច្រើនមុខចំនួន ៣០០ស្តង់ មានមហោស្រពម្ហូបអាហារ និងភេសជ្ជៈនៅទីលានតេជោ ព្រឹត្តិការណ៍ប្រកួតកីឡារត់កម្សាន្ត ប្រណាំងកង់ កីឡាប្រដាល់គុនខ្មែរ និងការសម្តែងទូកក្តោង និងមានកម្មវិធីកម្សាន្តសប្បាយៗ។

បុណ្យសមុទ្រ៣ថ្ងៃកន្លងទៅនេះ ភ្ញៀវទេសចរទទួលបានទស្សនីយភាពការសម្តែងរបាំ និងសិល្បចម្រៀងប្រពៃណីពីសិល្បករជាតិ និងអន្តរជាតិ ការប្រគំតន្ត្រីធំៗនៅតាមបណ្តោយឆ្នេរសមុទ្រ។

គូសបញ្ជាក់ថា ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ក្រោយពីកម្ពុជាចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹបកាលពីថ្ងៃទី២២ មករា ឆ្នាំ២០១១ នៅទីក្រុងកាហ្សែស (Cargese) ប្រទេសបារាំង។ ពិធីបុណ្យសមុទ្រនេះធ្វើឡើងក្នុងគោលបំណងជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញឱ្យពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធរួមគ្នាថែរក្សា អភិរក្ស ធនធានធម្មជាតិ និងវប្បធម៌នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

បុណ្យសមុទ្រនេះ ត្រូវបានរៀបចំឡើងតែនៅខេត្តជាប់មាត់សមុទ្រ គឺខេត្តព្រះសីហនុ កោះកុង កំពត និងកែប ដោយខេត្តទាំងនេះនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រឆ្លាស់វេនគ្នាពីមួយឆ្នាំទៅមួយឆ្នាំ។ បុណ្យសមុទ្រនេះត្រូវបានខកខានធ្វើរយៈពេល២ឆ្នាំមកហើយនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការរាតត្បាតជំងឺកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក